ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
រោងសិប្បកម្ម​កែឆ្នៃឈើ ខ្នាតយក្សអត់ច្បាប់ របស់ឈ្មោះ ខុន ជា​មន្រ្តីសមត្ថ​កិច្ច​ស្រុក​អន្លង់វែង បើក​លក់គ្រឿងសង្ហារឹម យ៉ាងរលូន មិនឃើញមានជំនាញចុះបង្ក្រាបឡើយ
Sun,01 December 2019 (Time 01:34 PM)
ដោយ ៖ សដថសដថ (ចំនួនអ្នកអាន: 91នាក់)


ខេត្តឧត្តរមានជ័យ៖ទីតាំរោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់មួយកន្លែង​ដែលមានម្ចាស់ឈ្មោះ​ ខុន ជា​មន្រ្តី​សមត្ថកិច្ចប្រចាំស្រុកអន្លង់វែង បានបើកលក់គ្រឿងសង្ហារឹមខ្នាត់យក្សអត់ច្បាប់យ៉ាងរលូន ដោ​យ​មិនក្រែងញញើតច្បាប់ ទោះជាក្រុម​សមត្ថចម្រុះចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែឆ្នៃ អត់​ច្បាប់​ច្រើនកន្លែងស្ថិតនៅចំណុចក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ខេត្តឧត្ដរមានជ័យ ក៏ដោយ តែ​សិប្បកម្មកែឆ្នៃឈ្មោះ ខុន មួយនេះហ៊ានបើកល​ក់យ៉ា​ងអណាធិបតេយ្យបំផុត​។

គួរម្លឹកដែរថា កាលពីថ្ងៃទី២០ -២១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះ បាន​ចុះ​ធ្វើការបង្រ្កាបទីតាំងរោ​ងសិប្បកម្មកែឆ្នៃចំនួន៧កន្លែងនៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
ដោយឡែក ទីតាំងរោងសិប្បកម្មកែឆ្នៃ ឈ្មោះខុន ជាមន្រ្តីសមត្ថកិច្ចស្រុងអន្លង់វែងមួយគត់ហ៊ានបើក​លក់គ្រឿង​សង្ហារឹមគ្រប់ប្រភេទ សុទ្ធតែឈើប្រណិត នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ គ្មាន​មន្រ្តី​អាជ្ញាធរ មានសមត្ថកិច្ចជំនាញនិងសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់ធ្វើការចុះបង្រ្កាបឡើយ​។

បើតាមពលរដ្ឋបាន​បង្ហើប​ឲ្យដឹងថា​ នាពេលថ្មីនេះកម្លាំងសមត្ថកិច្ចចម្រុះស្រុកអន្លង់វែងបានចុះ​បង្ក្រាបនូវទីតាំងរោងសិប្បកម្មកែឆ្នៃឈើប្រណិតជាច្រើនកន្លែង តែចំណែកទីតាំងរោងសិប្បកម្មកែឆ្នៃ​ឈើរបស់ឈ្មោះ ខុន មិនឃើញបង្ក្រាបសោះ សង្ស័យមានការត្រូវរូវគ្នា និងឃុបឃិតគ្នា​ហើយ​មើល​ទៅ។
ប្រភពផ្សេងគ្នាបាន​ឲ្យដឹងថា​ ដោយសារម្ចាស់ទីតាំងខាងលើជាមន្ត្រីសមត្ថកិច្ចដូចគ្នា និងចេះវប្បធម៌​ចែ​ករំលែក ទើបហានបើដោយរលូនមិនរំខានដល់សមត្ថកិច្ចបែបនេះ។​​

ពាក់ពន្ឋ័ករណីខាងលើនេះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩​អ្នកសារព័ត៌មានយើង​បានធ្វើការ​សាក់​សួទៅ​លោក ខុន ជាមន្រ្តីសមត្ថកិច្ចប្រចាំស្រុកអន្លង់វែង និងជាម្ចាស់ទីតាំងរោ​ងសិប្បកម្មកែឆ្នៃ​ឈើប្រ​ណិត​ បាន​ឲ្យដឹងថា​ ពាក់ពន្ធ័រោងសិប្បកែឆ្នៃលក់គ្រឿងសង្ហារឹមរបស់ លោក មិនទាន់​មាន​ច្បាប់ទេ ហើយលោកនិងប្រពន្ធកំពុងត្រៀមរៀប​ចំរត់ឯកសារធ្វើច្បាប់អនុញ្ញាតតាមផ្លូវច្បាប់។
ពាក់ពន្ឋ័ករណីខាងលើនេះដែរអង្គភាព ខ្មែរម្ចាស់ការ មិនអាចសុំការបកស្រាយណាមួយពីលោក អ៊ឹម សៅវរិទ្ធ នាយខ័ណ្ឌ​រដ្ឋបាលព្រៃឈើ និងលោក សូត ស៊ី​សុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និង​នេសា​ទខេត្តឧត្ដរមានជ័យ ជុំវិញរឿងមន្ត្រីសមត្ថកិច្ច​ស្រុកអន្លង់វែងម្នាក់ឈ្មោះ ខុន បើករោង​សិប្បកម្មកែឆ្នៃ​ដ៏ធំ បែជាអត់​ច្បាប់ គ្មានការបង្ក្រាបបានទេ​ ដោយមិន​មានលេខទូរស័ព្ទ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1879 នាក់
ខែនេះ :
9708 នាក់
3 ខែនេះ :
25797 នាក់
សរុប :
176302 នាក់