ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
តើលោកឧត្ដមសេនីយ៍ ស ថេត ត្រូវអ្វីជាមួយឈ្មោះលោក ម៉ាប់ នឹងប្រពន្ធ ឈ្មោះ ឈឿន សុខលី នឹងលោក ខេសាន់ បានជាមិនមានការបង្ក្រាបល្បែង?
Fri,13 December 2019 (Time 10:41 PM)
ដោយ ៖ បញ្ញា (ចំនួនអ្នកអាន: 178នាក់)


 

ភ្នំពេញ៖តើមានការពាក់ព័ន្ធអ្វីជាមួយលោកឧត្ដមសេនីយ៍ ស​ ថេត​ ស្នងការនគរបាល

រាជធានីភ្នំពេញ បានជាមិនហ៊ានបង្រ្កាបបន ល្បែង បញ្ជល់មាន់ នឹងអាប៉ោង ដ៏មាន

អំណាចរបស់នាក់កាងឈ្មោះ លោក ម៉ាប់ នឹងប្រពន្ធឈ្មោះ ឈឿន សុខលី នឹងលោក

ខេសាន់ ដែលមានទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យហេីយកន្លែង​

បនល្បែងដែរមានទីតាំងខាងលេីនេះអាចចូលទៅលេង បានតាមផ្លូវដួងងៀប៣

ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហេីយមិនពិបាករក នោះទេ ទឹកដីនោះគ្រប់គ្រងដោយ

លោកឯម​ ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣នឹង លោក ម៉េង​ វិមានតារា អធិការនគរបាល

ខណ្ឌមានជ័យផងដែរ ។ បើតាមប្រភពពីនាក់លេង បានអោយដឹងថាទីតាំងកន្លែងលែង

នោះ មានការ ផ្លាស់ប្ដូជាច្រើនកន្លែង តែនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ដ៏ដែល ទោះបី

មាន សារព័ត៌មានចុះផ្សាយយ៉ាងណា ក៏ឈ្មោះ ម៉ាប់ ប្រពន្ធឈ្មោះ ឈឿនសុខលី នឹងលោក

ខេសាន់ នៅតែបេីកលេងយ៉ាងអនាធិតេយ្យ ដដែលហេីយនឹងមាន ចាក់ភ្នាល់លុយរាប់

សិបលានរៀលនឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។ តាមប្រភពពីអ្នកចូលទៅ

លេងនៅកន្លែងនោះបាននិយាយថាម្ចាស់សង្វៀន គឺបានបង់លុយអោយសមត្តកិច្ចរួច

ហេីយ ជាថ្នូរក្នុុងការមិនចុះបង្រ្កាបរឺផ្ដល់ ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុន

ពេលចុះបង្រ្កាបរឺក៏មិនអោយលេង តែម្ដងហេីយក៏រាយការណ៍ប្រាប់ថ្នាក់លេីថាកន្លែងដែល

គេប្ដឹងរឺរាយការណ៍ នោះមិនមានបនល្បែងរឺបទល្មេីសនោះទេ។ គាត់បន្តទៀតថាសង្វៀន

មាន់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយ​ នោះស្របពេលដែលមានវត្តមានលោក

ស​ ថេត មកកាន់តំណែងជាស្នងការ រាជធានីភ្នំពេញ ទោះជាយ៉ាងណាក៏មហាជនសង្ឃឹម

ថាលោកឧត្ដមសេនីយ៍ឯក​ ស​ ថេតអគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ

នឹងមានវិធាន ការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងខាងលេីដែលមានបារមីធំហេីយខ្លាំង

ជាងលោម៉េង​ វិតារា​ អធិការខណ្ឌមានជ័យនឹងលោកឯម​ ភារីមេបុស្ដិ៍ស្ទឹង មានជ័យ៣កុំឲ្យ

នៅបន្តបេីកលេងយ៉ាងរលូនដូចច្នេះទៀត​ ព្រោះល្បែងទាំង នេះហេីយគឺជាកាផ្ដេីមចេញ​

ដូចជា​ ចោរលួចចោរប្លន់​ ចោរឆក់​ អំពេីអសន្តិសុខ​ ធ្វេីឲ្យប្រជាពល់រដ្ឋភ័យខ្លាច​ ប្រជាពល

រដ្ឋសង្ឃឹមនឹងរងចាំមេីលថាតេីបនល្បែង ខាងលេីមានបារមីខ្ពស់ជាងឯកឧត្ដម​ ស​ ថេត​

ទៀតដែររឺទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1912 នាក់
ខែនេះ :
9741 នាក់
3 ខែនេះ :
25830 នាក់
សរុប :
176335 នាក់