ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក ឈុន សុភមង្គល ប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ រងការរិះគន់ថាឃុបឃឹតបើកដៃឲ្យឈ្មួញនាំចូលទំនិញមកពីថៃពុំមានបង់ពន្ធ
Tue,26 February 2019 (Time 02:57 PM)
ដោយ ៖ ភ្នាក់ងារ ស្ពាននាគ090 421 444 (ចំនួនអ្នកអាន: 358នាក់)


ឧត្ដមានជ័យ៖លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករខេត្ត
ឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុងឃុបឃិត​
បើកដៃអោយក្រុមឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ 
ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។
 
បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ ​នាំចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាមច្រក​
អូរ​ស្មាច់ ក្រុង​សំរោង និងតាមច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពិល ខេត្តឧត្ដរ
មានជ័យ រាល់ទំនិញដែលឈ្មួញ​នាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិន
បានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើអោយប៉ះ
ពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ហើយក្រៅពីនេះ ក្រុម​ឈ្មួញ​បានចែក​
រំលែកលុយ ដែលមិនបង់ពន្ធទុកអោយ លោក ឈុន សុភមង្គល ប្រធាន​
សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ 
អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។
 
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល 
ដែលទើបតែផ្លាស់មកកាន់ជាប្រធាន​សាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យ 
បានឃុបឃិត​ជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ 
ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃអោយក្រុម 
ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ 
ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។
 
តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត
អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយ 
ចំនួនអាចនាំ ចូលជ្រូករស់ និងមាន់រស់យ៉ាងពេញ បន្ទុកតាមច្រកព្រំដែន 
ដោយសារមាន ការឃុបឃិតជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ក្រុមអាជីវករ និង
ប្រជាពលរដ្ឋដែលនាំចូលមាន់រស់ពីទឹកដីថៃ ឆ្លងកាត់ច្រកព្រំដែនបានត្អូញ
ត្អែរថា មុខរបររបស់ពួកគាត់ផលចំណេញតិច តួចបំផុត ដោយសារតែមន្ត្រី
គយ នៅតាមច្រកព្រំដែនតម្រូវឲ្យបង់លុយច្រើន និងបង់អោយសមត្ថកិច្ច
ជាច្រើនស្ថាប័នផងដែរ។
 
ដោយចំពោះបញ្ហានេះប្រជាពលរដ្ឋ និងអាជីវករ​បានធ្វើការអំពាវនាវដល់ 
ឯកឧត្តម អ៊ួន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​
ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​
រដ្ឋាករ កម្ពុជាឲ្យចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់​
លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ 
ប្រធានស្នាក់ការ គយ និងរដ្ឋាករ ប្រចាំច្រកព្រំដែនទាំងបី ក្នុងខេត្តឧត្តរមានជ័យ៕
 
ចំពោះការចោតប្រកាន់ខាងលើ អង្គភាពសារព័ត៌មាន ស្ពាននាគ មិនអាចសុំការ
បំភ្លឺពីលោក ឈុន សុមង្គល បានទេអង្គភាព ស្ពាននាគ រងចាំការបំភ្លឺពីលោក
ឈុន សុមង្គល រាល់ការចោតប្រកាន់ខាងលើរាល់ម៉ោងធ្វើការ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
200 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2910 នាក់
ខែនេះ :
11632 នាក់
3 ខែនេះ :
26816 នាក់
សរុប :
199638 នាក់