បទល្មើសចាស់ចាប់កំណើតជាថ្មីក្នុងទឹកដីស្រុកសំពៅលូន គេសង្ស័យថាមានការបើកដៃនិងឃុបឃិតពីមន្ត្រីគយប្រចាំច្រកភ្នំដី
បាត់ដំបង ៖ ច្រកភ្នំដីនៃស្រុកសំពៅលូន មហាជនបានសង្កេតឃើញថាបទ
ល្មើសចាស់ចាប់កំណើតបន្តកើតមានជាថ្មីក្នុងទឹកដីនៃស្រុកសំពៅលូន
រថយន្តសណ្តោងរបស់ថៃ ដែលល្បីដឹកកៅស៊ូខ្មៅ ឬក៏ប្រេងខ្មៅចេញតាម
ច្រកទ្វាអន្តរជាតិគីឡូ១៣(ភ្នំដី)ជាច្រើនអាណាត់នៃមេគយនិងរដ្ឋករ ចាប់
តាំងពីលោក ប៊ូគុន និងលោកជា វុទ្ធី រហូតបន្តមកដល់លោក អ៊ុយ វិត នៅតែ
បន្តសកម្មភាពដឹកចូឦបានរលូនថែមជាងមុនទៀត។
ប្រភពពីកន្លែងស្តុបផ្លាស់ប្តូរថយន្តរបស់ថៃ ទៅរថយន្តខ្មែរបានឲ្យដឹងថា
កៅស៊ូខ្មៅ ឬប្រេងខ្មៅ នេះគឺដឹកចូលទៅក្រុងភ្នំពេញ នឹងទៅខេត្តកណ្តាល
ក្រុងទឹកខ្មៅ សំរាប់ចែកចាយបន្ត.? ជាលក្ខណៈក្រុមហ៊ុន !!!!!!!!?
តាមប្រភពមួយលួចខ្សឹបប្រាប៊ថា ការនាំចូលមកនេះគឺមានការឃុបឃិត
និងបើកដៃពីមន្ត្រីគយប្រចាំនៅច្រកគីឡូ13 ហៅ ច្រកភ្នំដី តាមប្រភពមួយ
ផ្សេងទៀតបានបញ្ជាក់ប្រាប់ផងដែរថា ដោយសារតែមានការបើកដៃពី
លោក អ៊ុយ វិត ប្រធានមន្ត្រីគយប្រចាំនៅច្រក ភ្នំដី ទើបក្រុមហ៊ុនដឹកកៅស៊ូ
ឬក៏ប្រេងខ្មៅ យកចូលមកបានដោយរលូនពុំមានការរាំងស្ទះឬក៏រំខានពី
មន្ត្រីគយប្រចាំច្រកនោះឡើយ។
ជុំវិញការចោតប្រកាន់ខាងលើអង្គភាពសារព័ត៌មានគេហទំព័រ ស្ពាននាគ
មិនអាចសុំការបំភ្លឺពីលោក អ៊ុយ វិត ចំពោះការនាំចូលនៅប្រេងខ្មៅឬកៅស៊ូ
ខាងលើត្រូវបានបង់ពន្ធគ្រប់លក្ខណៈដែរឬយ៉ាងណា? (លេខតេមិនចូល)
អង្គភាព ស្ពាននាគ នឹងរងចាំការបំភ្លឺពីលោម អ៊ុយវិត រាលម៉ោងធ្វើការ៕