ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
មិនគួរអោយជឿលោក ម៉េងប៊ូគាំង ថៅកែរណ្តៅដីដុះស្លែដ៏ធំមានអំណាច ជាងមន្ទីររ៉ែថាមពលនិងមន្ទីរបរិស្ថានខេត្តទៅទៀត
Thu,14 March 2019 (Time 09:53 PM)
ដោយ ៖ ស៊ីមឈុនលី (ចំនួនអ្នកអាន: 380នាក់)


ខេត្តសៀមរាប៖អស្ចាណាស់លោក ម៉េងប៊ូ គាំង ថៅកែរណ្តៅដីដ៏ធំស្ថិតនៅ
ភូមិអន្លង់ពីឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាបអាចចរាចណ៍
ដឹកជញ្ជូនអាចន៍ដីលក់យ៉ាងអណាថេប្បតេយ្យបានឃួបប្រាំងវស្សាអស់
រយះពេលរាប់សិបឆ្នាំណាស់មកហើយនៅតែបន្តសកម្មភាពរហូតបានមក
ដល់បច្ចុប្បន្ននេះ មិនឃើញមន្រ្តីមន្ទីររ៉ែថាមពលនិងបរិស្ថានចុះអនុវត្តន៍
ច្បាប់ចំពោះថៅកែរូបនេះនៅឡើយទេ ។
 
កាលពីថ្ងៃទី១៣ខែមិនឆ្នាំ2019តាមប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ
បានអោយដឹងថារណ្តៅដីរបស់ថៅកែឈ្មោះម៉េងប៊ូ គាំង ដែលធ្វើសកម្ម
ភាពដឹកជញ្ជូនអាចន៍ដីលក់ឃួបប្រាំងវស្សារជាច្រើនឆ្នាំណាស់មកហើយ
គឺរណ្តៅជ្រៅនៅជិតព្រុំប្រទល់ដីប្រជាពលរដ្ឋធ្វើអោយពួកគាត់មានការ
ព្រួយបារម្យអាចមានហានិភ័យនៅពេលក្រោយជាពិសេសក្នុងការដឹក
ជញ្ជូនអាចន៍ដីគឺដាក់ឡើងហៀរថយន្តហើយពុំមានគ្របតង់កៅស៊ូ
បណ្តាលអោយធ្លាក់អាចន៍ដីរប៉ាត់រប៉ាយលើផ្លូវជាតិលេខ៦ដែលបង្ករ
អោយខូចបរិស្ថាននិងអាចរងគ្រោះថ្នាក់ចរាចណ៍ដល់ប្រជាពលរដ្ឋអ្នក
ធ្វើដំណើរ ជាពិសេសហាមឃាត់មិនអោយអ្នកសារព័ត៌មានចុះផ្តិត
យករូបភាពនោះទេ
 
លោក ម៉េងប៊ូ គាំង ដែលជាថៅកែរណ្តៅដីដុះស្លែធ្វើសកម្មភាពបាន
រាប់ឆ្នាំមកនេះគេដាក់ការសង្ស័យថាប្រហែលជាបានឃរឃិតគ្នានឹង
លុយក្រោមតុជាមួយមន្ទីររ៉ែថាមពលនិងមន្ទីរបរិស្ថានខេត្តសៀមរាប
ហើយបានអស់លោកមន្ត្រីជុំនាញមិនណែនាំទប់ស្កាត់ឬបង្រាបអ្វី
សោះឡើយ តើមន្រ្តីជុំនាញអនុវត្តន៍ច្បាប់បែបនេះឬបានជាឈ្មួញនិង
ថៅកែឈ្មោះ ម៉េងប៊ូ គាំង ធ្វើសកម្មភាពបានយ៉ាងសេរីនិងមានអំនួត
មិនខ្លាចច្បាប់អ្វីបន្តិចសោះ ប្រជាពលរដ្ឋនិងមហាជនសុំណូមពរដល់
ឯកឧត្តម ទៀ សីហា អភិបាលនៃកណះអភិបាលខេត្តសៀមរាបទើប
តែឡើងកាន់តំណែងភ្លាមឃើញមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នផ្លូវ
ថ្នល់ក្នុងខេត្តមានការរីកចំរើនគួរអោយកត់សំគាល់ ដូច្នេះសូមឯកឧត្តម
មេត្តាទទួលយកការទទួចសុំរបស់ប្រជាពលរដ្ឋគួរចាត់វិធានការយ៉ាង
ក្តៅគគុកចំពោះមន្ត្រីថ្នាក់ក្រោមឱវាទផងទាន៕
 

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
608 នាក់
សប្តាហ៍នេះ :
2852 នាក់
ខែនេះ :
11981 នាក់
3 ខែនេះ :
33647 នាក់
សរុប :
225908 នាក់