ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
តើមេព្រៃខេត្តកំពង់ធំ ដោះលែងរថយន្តដឹកឈើអត់ស្លាកលេខ 3.5តោនដឹក ទ្វារ និងឈើប្រណិតពីក្រោម បានអនុវត្តន៍នីតិវិធីច្បាប់ ដែរឬទេ?
Wed,22 May 2019 (Time 09:36 AM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 206នាក់)


ព្រះវិវារ >កំពង់ធំ៖ បន្ទាប់ពីរលោក អ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ចារ

អោយឃាត់ រថយន្តមួយគ្រឿងដែលបានដឹកទ្វារ បង្អួច ហើយសង្ស័យថាមានបង្កប់ឈើប្រណិតពី

ក្រោម ដោយមិនមានច្បាប់ត្រឹមត្រូវយកមកដល់ស្នងការដ្ឋានគរបាលខេត្តកំពង់ធំ ព្រមទាំង

បំពេញនូវនីតិវិធី តាមច្បាប់ និងធ្វើការប្រគល់ជូនទៅកាន់មន្ត្រីជំនាញសង្កាត់រដ្ឋដ្បបាលព្រៃឈើ

កំពង់ស្វាយ ដើម្បី ធ្វើការអនុវត្តន៍តាមនីតិវិធីមច្បាប់បន្ត ស្រាប់តែមានពាក្យលេចលឺថា ឈើ

មានច្បាប់ហើយលួចដោះលែង ដោយស្ងាត់ៗមិនមានការទម្លាក់ឆែកឆេរពិតប្រាកដ។

 

ប្រភពនេះដែលបានធ្វើការបង្ហើបប្រាប់អ្នក សារព័ត៌មានទៀតថា ឈើបាន មើលត្រឹមតែពីខាង

ក្រៅ ឃើញមានតែឈើក្តារផ្តៀកប៉ុណ្ណោះ ប៉ុន្តែនៅខាងក្នុងមានអ្វីខ្លះលោកមិនដឹងនោះទេ ព្រោះ

ទុកឲ្យជំនាញខាងរដ្ឋបាលព្រៃឈើធ្វើទៅចុះ ក្រោយពីដឹងដំណឹងបែបនេះ អ្នកសារព័ត៌មានបាន

ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ទៅកាន់លោក លោក តុង យី នាយរងខណ្ឌរដ្ឋបាល

ព្រៃឈើខេត្តកំពង់ធំ ហើយលោកបានឆ្លើយថា “លោកមិនបានដឹងដំណឹងនេះទេ ហើយលោក

បានប្រាប់អ្នកសារព័ត៌មានឲ្យធ្វើការទំនាក់ទំនង ទៅកាន់សង្កាត់វិញ”។

 

ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានបានធ្វើការទំានាក់ទំនងទៅកាន់លោក ពីជ អៀង នាយ

រងសង្កាត់កំពង់ស្វាយ ហើយលោកបានលើកទូរស័ព្ទ តែលុះពេលដែលធ្វើការសាកនាំនូវ

ការអនុវត្តនីតិវិធីនេះអំពី ចំណុចនេះបែរជាចុចទូស័ព្ទបិទទៅវិញ គួរបញ្ជាក់ថា៖ ការឃាត់រថ

យន្តដឹកឈើនេះ គឺបាននៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបានគេស្គាល់ថា ជា

របស់លោកជំទាវ ប្រាក់ គឹមហេង ធ្វើការដឹកចេញពីខេត្តព្រះវិហារឆ្ពោះ កាន់ដេប៉ូឈើឈ្មោះ

ចែ លីន ដែលនៅក្នុងទីរួមខេត្តកំពង់ធំ ។

 

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1874 នាក់
ខែនេះ :
9703 នាក់
3 ខែនេះ :
25792 នាក់
សរុប :
176297 នាក់