តើលោកវរ:សេនីយ៍ឯក សូចាន់ណារី អាងអំណាច ធ្វើអាជីវកម្មរណ្ដៅដី យករថយន្ដរដ្ឋអំណោយសម្ដេចតេជោហ៊ុនសែន ដឹកដី តាមអំពើរចិត្ត
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩នេះ គេបានឲ្យថាលោក
វរ:សេនីយ៍ឯក សូ ចាន់ ណារី មេបញ្ជាការកងអនុសេនាតូច ការពារព្រំដែនគោក
លេខ៩១១ ដែលជាម្ចាស់អាជីវកម្មរណ្ដៅដីជម្រៅក្បាលប្រេដដឹកដីលក់ បានប្រើ
ប្រាស់រថរបស់រដ្ឋ ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុនសែន ជាច្រើនគ្រឿង
ដើម្បីដឹកជញ្ជូនដីលក់យ៉ាងអនាធិបតេយ្យពេញក្រុងប៉ោយប៉ែត។
ប្រភពបានបន្ថែមថា លោកអនុសេនីយ៍ឯក សូរ ចាន់ណារីជាមេបញ្ជាការនគរបាលវរ:
ការពារព្រំដែនគោលេខ៩១១ និងជាជំនួយការរបស់ឯកឧត្ដម ខេងសាម៉េត ផងទើប
មានអំណាចពេញដៃ អំណាចខ្លាំងហ៊ានយករថយន្ដរបស់រដ្ឋ ដែលជាអំណោយរបស់
សម្ដេចតេជោ ហ៊ុនសែន មកធ្វើអាជីវកម្មដឹកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យ។
សកម្មភាពធ្វើការជីកកកាយដីជម្រៅក្បាលប្រេដ គឺស្ថិតនៅក្នុងចំណុច ភូមិសិលាខ្មែរ
ឃុំអូបីជាន់ យកមកលក់នៅក្រុងប៉ោយប៉ែត នឹងស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពបានបញ្ជាក់ថាលោកវរ:សេនីយ៍ឯក សូចាន់ណារី ដែលជាម្ចាស់អាជីវកម្មរណ្ដៅដី
រូបនេះ បានប្រើប្រាស់រថយន្ដរបស់រដ្ឋ ដែរជាអំណោយសម្ដេចតេជោ ហ៊ុនសែន ជាយូយា
ណាស់មកហើយ ប្រៀបដូចជាកម្មសិទ្ធរបស់ខ្លួនអញ្ចឹង។
ពាក់ព័ន្ធការចោតប្រកាន់ខាងលើ អង្គភាពសារពត៌មានគេហទំព័រ ស្ពាននាគ មិនអាចសុំ
ការបំភ្លឺលោក សូ ចាន់ណារី មេបញ្ជាការ៩១១ រាល់ការចោតប្រកាន់ចាងលើបានទេ អង្គ
ភាព ស្ពាននាគ នឹងរងចាំការបំភ្លឺពីលោក សូ ចាប់ណារី បញ្ហាខាងលើរាល់ម៉ោងធ្វើការ៕