សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ (ពេញអង្គ)នៅទីក្រុងបាងកក ប្រទេសថៃ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល
រួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) នៅទីក្រុងបាងកក ប្រទេស
ថៃ ដែលក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស
និងប្រទេសពាក់ព័ន្ធជាច្រើនទៀត។
ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្ត
ទុកដាក់ទៅលើបញ្ហាស្នូលរបស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន
ជាពិសេសការចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍអាស៊ានក្នុងការពង្រឹងនៃការ
ធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យអាស៊ានឆ្លើយតបទៅនឹង
ការប្រឈមនៃគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុ ជាពិសេសពាក់
ព័ន្ធទៅនឹងការគ្រប់គ្រងនៃសំរាមដែលបច្ចុប្បន្ននេះកំពុងតែរាតត្បាតនៅនៅតាម
ឆ្នេរកោះនៃប្រទេសសមាជិកអាស៊ាន។
ប្រមុខរដ្ឋាភិបាលអាស៊ានបានផ្លាស់ប្ដូរមតិយោបល់ពិភាក្សាលើបញ្ហាប្រឈមលើ
ការគ្រប់គ្រងបញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រមុខរដ្ឋាភិបាលអាស៊ានក៏បាន
ជំរុញធ្វើយ៉ាងអោយអាស៊ានដើរតួនាទីសំខាន់ក្នុងយន្តការសាមគ្គីភាព ការតភ្ជាប់
អាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
ទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យអាស៊ាននេះ ឆ្លើយតបនឹងអ្វីដែល
អាស៊ានកំពុងតែកសាងសហគមន៍នេះ។ លើសពីនេះទៀត ក្នុងកិច្ចប្រជុំនេះមេ
ដឹកនាំអាស៊ានក៏បានជំរុញធ្វើយ៉ាងណាឲ្យអាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន ហើយ
ក៏បានឯកភាពទៅលើប្រធានបទដែលដាក់ចេញដោយប្រធានអាស៊ាននេះ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើដល់អង្គប្រជុំអាស៊ានជា
ពិសេសប្រមុខរដ្ឋាភិបាលអាស៊ានឲ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុង
តំបន់អាស៊ាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ានទាំងមូល
សម្ដេចតេជោក៏បានបន្តថា ដោយសារឆ្នាំនេះគឺជាខួប២០ឆ្នាំដែលកម្ពុជាចូលជា
សមាជិកអាស៊ាន ហើយកន្លងមកនេះ កម្ពុជាក៏បានគោរពទៅតាមគោលការណ៍
និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជាសមាជិកអាស៊ាននេះ ពិសេសការចូល
រួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេសពាក់ព័ន្ធទៅ
នឹងមជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ានដែលអណត្តិនេះនឹងមានទីតាំងនៅក្នុង
ប្រទេសកម្ពុជា ដែលមានការជួយពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរ
តួនាទីយ៉ាងសំខាន់នៅក្នុងការឆ្លើយតបទៅនឹងចក្ខុវិស័យរបស់អាស៊ាន៕