ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក សុខ ដារ៉ា ​ប្រធានគយខេត្តសៀមរាបនឹងលោក ម៉ៅ សាមឿន​ មេគយចល័តពួកបើកភ្លើងខៀវឧ្យឈ្មួញនាំទំនិញ
Fri,09 August 2019 (Time 08:48 AM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 190នាក់)


សៀមរាប ៖ ប្រភពពី​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម

ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​

តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​

ចល័ត​ខេត្តសៀមរាប ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​និង​ផ្សារ​

ទំនើបៗ​ក្នុង​ខេត្តសៀមរាប​។

 

រីឯ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​តាម

​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទាល់តែ​បង់លុយ​លើ​តុ​

ក្រោម​តុ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ទើប​អាជីវកម្ម​របស់​ពួកគេ​អាច

​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ

​របស់​មេ​គយ​ខេត្តសៀមរាប ជាបន្ទាន់​ព្រោះ​ពួកគេ​កំពុង​ឃុបឃិត​គ្នា​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុក

រលួយ​យ៉ាង​ពេញបន្ទុក​។

 

 ភាពល្បីល្បាញ​នៃ​ការប្រើ​តួនាទី​និង​អំណាច​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប

ក្នុងការ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ព្រោះ​ឈ្មួញ​ធំៗ​នាំចូល​

ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប

សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សុខ សុ​ដា​រ៉ា ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

សកម្មភាព​នៃ​អំពើពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា គឺមាន​ការឃុបឃិត​ជាមួយ​លោក ម៉ៅ សាមឿន

ដែលជា​មេ​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ បើតាម​ប្រភព​ខ្លះ​

បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក សុខ សុ​ដា​រ៉ា រក្សា​តំណែងជា​ប្រធាន

​សាខាគយ​ខេត្តសៀមរាប យ៉ាងរឹងមាំ​និង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។

 

​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តសៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក សុខ សុ​ដា​រ៉ា ប្រធាន

​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​

អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ

​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន នោះ​ហើយ​ទើប​

ឈ្មួញ​មួយចំនួន​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ថៃ

និង​ប្រទេស​វៀតណាម មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប​។

 

ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​លោក សុខ សុ​ដា​រ៉ា ដែលជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​ពី

​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ទំនិញ

គេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម និង​ច្រកព្រំដែន​ខ្មែរ​-​យួន ចូលមក​លក់​ចែកចាយ​

តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​រៀលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។​

 

​បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​

យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាក

រ​កម្ពុជា ទើប​លោក សុខ សុ​ដា​រ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​ ជាក់ស្ដែង​

ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ

​ខេត្តសៀមរាប ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម ដែលជា

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ ទន្ទឹម

នឹងនេះ​សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ធ្វើ​មិនដឹង

មិនឮ​ចំពោះ​ករណី​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ

​យ៉ាង​គឃ្លើន​នោះឡើយ ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1877 នាក់
ខែនេះ :
9706 នាក់
3 ខែនេះ :
25795 នាក់
សរុប :
176300 នាក់