ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
រថយន្តថៃបាត់ប៉ុន្មានថ្ងៃរកឃើញក្នុងព្រៃជាបព្រំដែន
Thu,12 September 2019 (Time 10:18 AM)
ដោយ ៖ ប្រុសសង្ហា (ចំនួនអ្នកអាន: 131នាក់)


 

បន្ទាយមានជ័យៈនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩កម្លាំងអាវុធហត្ថ បាន សហការជាមួយ

ប៉ូលីសអន្តោប្រវេសន៍ប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់រថយន្ត ០១គ្រឿងឲ្យទៅ

ភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា ថៃរថយន្តនេះមានពាក្យបណ្ដឹងតាមរយៈការិយាល័យ

ទំនាក់ទំនងព្រំដែនថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។


ជនរងគ្រោះជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាសុីត ហៅ ធីម ភេទប្រុស បានបាត់រថយន្ត០១គ្រឿង

ម៉ាក តូយូតាអាល់ផាតTOYOTA .ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន

ស-៥០៨៤ បើ តាមការឆែកជីភីអេសរបស់ម្ចាស់រថយន្តបានឱ្យថា រថយន្តនេះនៅក្នុងទឹកដីខ្មែរកាល

ពីថ្ងៃទី០៨ ខែកញ។

ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង

ខេត្តកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានចុះធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត

០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅវេលាម៉ោង២០ និង៣០នាទី ត្រូវថ្ងៃ ខែ ឆ្នាំ ដដែល។

រថយន្តនោះ ត្រូវបានជាប់សោរ ហើយក៏យករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋាន

កងរាជអាវុធហត្ថខេត្តដើម្បីរក្សាទុកបណ្ដោះអាសន្ន។
រថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាតTOYOTA.ALPHAFD សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ

ក្រុងថេបមហាណាកន ស-៥០៨៤ ស្លាកលេខថៃ ដែលមានលេខតួ AGH300204167 លេខម៉ាសុីន

2ARJ128323 ត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញហើយ តាមរយៈលោកវរសេនីយ៍ឯក ឈុមកេត

ណុបគេត ប្រធានស្តីទី ការិយាល័យទំនាក់ទំនងព្រំដែនថៃ កម្ពុជា ។ចំណែកជនដែលពាក់ព័ន្ធករណី

លួចរថយន្តខាងលើនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្តចាំមើលរកអ្នកឃុបឃឹតឃើញអត?៕

 

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
96 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1914 នាក់
ខែនេះ :
9743 នាក់
3 ខែនេះ :
25832 នាក់
សរុប :
176337 នាក់