ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក ឆាង វ៉ាន់ឆៃ អធិការក្រុង​ បែរជាមើលរំលង ល្បែងសុីសងភ្នាល់តាមប្រព័ន្ធអុីនធឺណេត​ ពេញក្រុងបាត់ដំបង​ ​
Sat,10 October 2020 (Time 08:38 AM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 38នាក់)


បាត់ដំបង ៖​ សព្វថ្ងៃនេះ​ គេសង្កេតឃើញល្បែងសុីសងភ្នាល់ចាក់លុយតាមប្រព័ន្ធអុីនធឺណេត​ កំពុងរីករាលស្ទើរតែគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង​ តែគេមិនដែលឃើញ លោក ឆាង វ៉ាន់ឆៃ អធិការក្រុងបាត់ដំបង​ ធ្វើការបង្រ្កាបទៅលើម្ចាស់ល្បែងទាំងនោះឡើយ។​ ហេតុនេះហើយ​ មហាជនដាក់ការសង្ស័យថា​ លោក​ ឆាង វ៉ាន់ឆៃ​ បានទទួលសំណែនពីម្ចាស់ល្បែងទាំងនោះ​ បានជាមិនបង្រ្កាបយ៉ាងដូច្នេះ។ នៅថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២០នេះ​ មានសេចក្តីរាយការណ៍ពីក្រុងបាត់ដំបងមកថា​ មានទីតាំងល្បែងសុីសង​ លេងតាមប្រព័ន្ធអុីនធឺណេត ស្ថិតខាងជេីងផ្សារបឹងឈូ ក្រុម31​ ភូមិព្រែកមហាទេព្យ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទីតាំងមួយកន្លែងទៀត ស្ថិតនៅបុរីផ្សារទំនេីប គុកចាស់ ខាងលិចតុលាការ និងទីតាំងមួយកន្លែងមួយទៀត ស្ថិតនៅសង្កាត់ស្វាយប៉ោ។ ល្បែងទាំងបីខាងលើ​ គឺម្ចាស់​ ត្រូវបានគេស្គាល់ឈ្មោះ តាក់ បានបើកលេងយ៉ាងរលូន​ មិនរំខានដល់អាជ្ញាធរឬសមត្ថកិច្ចក្រុងបាត់ដំបងឡើយ។ ប្រភព​ បានបន្តថា​ ពលរដ្ឋរាល់ថ្ងៃ​ ពលរដ្ឋខ្លះ​ នៅក្នុងក្រុងបាត់ដំបង​ បានកំពុងឈ្លក់ទៅនិងល្បែងសុីសងតាមប្រព័ន្ធអេឡិចត្រូនិចនេះ​ បានចាញ់លុយអស់រាប់មុឺនដុល្លារ​ និងលក់ទ្រព្យសម្បត្តិអស់ពីខ្លួន​ អ្នកខ្លះ​ គ្រួសារមានការឈ្លោះប្រកែក​ បែកគ្នា​ នាំអោយបែកបាក់គ្រួសារ​ និងកើតមាននៅអំពើចោរកម្ម​ និងក្រុមក្មេងស្ទាវ​ ស្ទើរគ្រប់ទីកន្លែងគួរអោយភ័យខ្លាច។ តែទោះបីជាយ៉ាងណា​ ក៏លោក​ ឆាង វ៉ាន់ឆៃ អធិការក្រុងបាត់ដំបង​ ហាក់បីដូចជាប្រងើយកន្តើយ​ មិនបានយកចិត្តទុកដាក់​ ស្តីអំពីច្បាប់ភូមិ ឃុំសុវត្ថិភាពទាំង​ ៩ចំណុច​ មកអនុវត្តរបស់ថ្នាក់លើឡើយ​ ថែមទាំងបណ្តែតបណ្តោយឲ្យល្បែងសុីងសងតាមប្រព័ន្ធអុីនធឺណេត​ បើកលេងស្ទើរគ្រប់ទីកន្លែក​ ក្នុងក្រុងបាត់ដំបងទៀតផង។ ពលរដ្ឋក្នុងក្រុងបាត់ដំបង​ ស្នើសុំលោក សាត គឹមសាន ដែលចូលកាន់តំណែងជាស្នងការថ្មី​ សូមមេត្តាមានវិធានការទៅលើទីតាំងល្បែងស៊ីសងខាងលើ​ និងទីតាំងផ្សេងៗ​ ដែលកំពុងកើតមានក្នុងដែនសមត្ថកិច្ចរបស់លោក ព្រោះមានល្បែងស៊ីសង​ ជាដើមចមឲ្យមានអំពើចោរកម្ម​ និងនាំឲ្យប៉ះពាល់ដល់អសន្តិសុខសង្គម។ ជុំវិញកាេចោទប្រកាន់ខាងលើ លោក ឆាង វ៉ាន់ឆៃ អធិការក្រុងបាត់ដំបង​ បានឲ្យដឹងតាមទូរស័ព្ទ​ នៅព្រឹកថ្ងៃទី៩​ ខែតុលានេះថា លោកមិនបានដឹងទេ​ ព្រោះពេលនេះ​ លោករវល់ តែចាំលោកចុះទៅមើល៕​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
608 នាក់
សប្តាហ៍នេះ :
2851 នាក់
ខែនេះ :
11980 នាក់
3 ខែនេះ :
33646 នាក់
សរុប :
225907 នាក់