បន្ទាយមានជ័យ៖ មេគយចល័តរបស់ក្រសួង នៅចំណុចក្បាលស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ឈ្មោះលោក ឈួន សុធាវណ្ណារី មេភូមិភាគ៥ កាន់កាប់ទាំងបីខេត្ត កំពុងល្បីថាទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង នឹងរថយន្តកាមរី តាមរបៀបក្រៅផ្លូវការ" នេះបើយោងប្រភពពីអ្នករត់តាកស៊ីដឹកទំនិញ និង រថយន្តសាំយ៉ុង ចេញពីស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ លើដងផ្លូវជាតិលេខ៥ ឆ្ពោះទៅចែកចាយតាមបណ្តាខេត្តនានា ដែលតម្រូវអោយចូលទៅបង់ប្រាក់ជាថ្ងៃ ជាខែ អោយលោក ឈួន សុធា វណ្ណារី គយចល័តក្រសួង ប្រចាំការនៅចំនុនក្បាលស្ពានទឹកថ្លា ភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយពុំមានចេញ វិក័យប័ត្រឬក្រដាសពន្ធជូនរដ្ឋនោះទេ។ បន្ទាប់ពីមានការបែកធ្លាយរឿងថា លោក ឈួន សុធា វណ្ណារី មេគយភូមិភាគ៥របស់ក្រសួងគ្រប់គ្រងនៅចំនុចក្បាលស្ពានទឹកថ្លា ពុករលួយយកលុយរបៀបក្រៅផ្លូវការ ចែកគ្នីគ្នាធ្វើមានបាន អ្នកសារព័ត៌មានបានចុះទៅដល់កន្លែងគយចល័តក្រសួងផ្ទាល់ដើម្បីផ្តិតយកសកម្មភាព និង រូបភាព រថយន្តដឹកទំនិញ បងលុយតាមរបៀបក្រៅផ្លូវការនោះ ជាក់ស្តែង សារព័ត៌មាន បានសួរទៅកាន់តៃកុងរថយន្ត ដែលកំពុងដឹកទំនិញពេញព្រាប បានបកស្រាយប្រាប់អ្នកសារព័ត៌មានថា គយចល័តក្រសួងទឹកថ្លា តម្រូវអោយបង់ប្រាក់ ក្នុងមួយរថយន្ត១០ម៉ឺនរៀល បើបង់អោយជាខែវិញ ២០០ ដុល្លា ក្នុងមួយខែ ដោយពុំមានចេញវិក័យប័ត្រ ឬក្រដាសពន្ធជូនរដ្ឋនោះទេ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ព្រូរថយន្តបានកាន់លុយទៅបង់ឲ្យគយក្រសួងនៅចំណុចក្បាលស្ពានទឹកថ្លា បែរជាឃើញអ្នកសារព័ត៌មាន កំពុងថតផ្តិតយករូបភាព បែជាព្រូរថយន្តកាន់លុយដើរយ៉ាងលឿនចូលរថយន្តទៅវិញ ដោយខ្លាចបែកធ្លាយរឿងបង់លុយក្រោមតុលើតុ អោយគយចល័តក្រសួងប្រចាំការនៅភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហើយអ្វីដែលចម្លែកជាងនោះគឺ លោក ឈួន សុធាវណ្ណារី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹញជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តបន្ទាយមានជ័យជាហូរហែនោះទេ បែជាបណ្តោយអោយរថយន្តសាំយ៉ុង នឹងរថយន្ត កាមរី ....ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទៅដោយរលូន សកម្មភាពទាំងនេះហើយ ដែលប្រភពទំលាយថា រថយន្តដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទាំងនោះ ដែលបង់ប្រាក់ជាប្រចាំខែ របៀបក្រៅផ្លូវការជូនលោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងអស់ហើយ។ ជុំវិញករណីខាងលើនេះអង្គភាពគេហទំព័រ ថ្ងៃថ្មី មិនអាចសុំការបកស្រាយបំភ្លឺពីលោកឈួន សុធា វណ្ណារី មេគយចល័តចំណ្ចក្បាលស្ពានទឹកថ្លាបាននោះទេ ដោយពុំស្គាល់លេខទូរសព្ទ័ ធ្វើការទំនាក់ទំនងទៅលោក ហើយពួកគាត់ក៏មិនឲ្យជួបដែរ អង្គភាពគេហទំព័រ ថ្ងៃថ្មី រងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ សារព័ត៌មានយើងខ្ញុំ ចុះផ្សាយទៅនេះ គឺរិះគុណក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ៕
ចំនួនអ្នកទស្សនា