ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
តើអភិបាលរងខេត្តឈ្មោះ ចេង ឡាយ រួមគំនិតគ្នាជាធ្លុងមួយ ប្លន់យកដី ៧២ ហិតា របស់ប្រជាពលរដ្ឌ ២៥ គ្រួសារពិតដែរឬទេ?
Wed,14 October 2020 (Time 01:23 PM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 76នាក់)


ពោធិ៍សាត់ ÷ ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ ដែលរស់នៅក្នងភូមិ ដង្កៀបក្តាម ឃុំ ឈេឺតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ កំពុងជួបទុក្ខធំ ដង្ហើយហៅ រកសុំជំនួយជួយរកយុត្តិធម៍ពីសំណាក់ ឯកឧត្តមអភិបាល ម៉ៅ ធនិន អភិបាលខេត្ត ដែលមហាជន ក្នុងបណ្តាញសង្គម ប្រសិទ្ធិនាមថា ចៅហ្វាយខេត្តចិត្តទេវតា សុំជួយដល់ពួកគាត់ផង ។ ប្រជាពលរដ្ឋបានប្រាប់ថា កន្លងមក ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្ត ចិត្តទេវតាធ្លាប់បានចារចំណា ២លើកមកហើយ អោយអាជ្ញាធរ ចុះដោះស្រាយនិងពិនិត្យលើ ពាក្យបន្តឹងរបស់ពលរដ្ឋ២៥គ្រួសារនេះដែរ តែផ្ទុយទៅវិញ ចំណា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តចិត្តទេវតា អត់មានប្រសិទ្ធិភាព ចំពោះ លោក ចៅហ្វាយស្រុក ក្រគរ និងលោក មេឃុំ ឈេឺតុំ នោះឡេឺយ ពោលគឺ ក្រុមមន្ត្រីទាំងនោះ រួមទាំង លោក អភិបាលរងខេត្ត ឈ្មោះ ចេង ឡាយ មិនបានចុះទៅពិនិត្យដល់ដីទាំងនោះទេ គឺមកចូលត្រឹនតែ ក្នុងសាលាឃុំ តែប៉ុណ្ណោះ! ហើយក៏គ្មាន លើកយកអ្វីមកនិយាយដែរ គឺមានតែ ពាក្យគំរាមគំហែង ចាប់ប្រជាពលរដ្ឌដាក់គុគ ពីសំណាក់លោក អភិបាលរងខេត្ត ចេង ឡាយ បើហ៊ានតវ៉ា យកដីនេះទៀត ។ គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋទាំងអស់ រួមទាំងប្រជាសាក្សី ជាច្រើននាក់ បានអះអាងថា ដីពួកគាត់ មិនស្ថិតនៅក្នុងដែន អធិប្បតីយ៍ដីក្រុមហ៊ុន ចិន ឡេឺយ ។ ប្រជាពលរដ្ឋ២៥គ្រួសារ សូមអង្វរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលមានចិត្តជាទេវតា ជួយដោះស្រាយ រឿងដី៧២ហិតា របស់ពួកគាត់ ដែលសព្វថ្ងៃក្រុមមន្ត្រីក្រោមឱវាទ របស់ឯកឧត្តម បានគំរាមគំហែង ប្រជាពលរដ្ឋមិនអោយតវ៉ា ។ ប្រជាពលរដ្ឋគឺមានទំនុកចិត្តចំពោះឯកឧត្តម តែម្នាក់គត់ មហាជន កំពុងរង់ចាំមើល ចំណាត់ការចុងក្រោយរបស់ ឯកឧត្តមអភិបាលចិត្ត ទេវតា ថាតើមានប្រសិទ្ធិភាព ចំពោះ ក្រុមមន្ត្រី ក្រោមឱវាទ ដែលកំពុង ឃុប់ឃឹតគ្នា យកដីប្រជាពលរដ្ឌ ៧២ហិតា នោះដែរឬទេ? ចំពោះការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ ស្ពាននាគ មិនអាចសុំការបំភ្លឺពីលោកចេង ឡាយ អភិបាលរងខេត្តពោធិសាត់ បាននោះទេ អង្គភាពគេហទំព័រ ស្ពាននាគ និងរង់ចាំការបំភ្លឺ តើដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋចំនួន២៥ គ្រួសារតើពិតដែរឬទេ ?៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
608 នាក់
ម្សិលមិញ :
434 នាក់
សប្តាហ៍នេះ :
3162 នាក់
ខែនេះ :
12337 នាក់
3 ខែនេះ :
33781 នាក់
សរុប :
225874 នាក់