ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ...
Sat,21 November 2020 (Time 03:45 PM)
ដោយ ៖ ប៊ុន ធឿន និពន្ធនាយក (ចំនួនអ្នកអាន: 19នាក់)


ព្រះសីហនុ៖ យុវជនកំពុងបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន ៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌលនៅវេលាម៉ោងជិត ១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថា ភ្លាមៗ សមត្ថកិច្ចចម្រុះ មាននគរបាល និង កងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន ៧នាក់ និងកំពុងតាមស្វែងរកអ្នករត់គេចបន្តទៀត។ សូមបញ្ជាក់ថា យុវជនបន្សាបថ្នាំញៀនក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុសនោះមានចំនួនសរុប ១០៣នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌលស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ពួកគេជាជនរងគ្រោះដោយសារថ្នាំញៀន និងកំពុងស្តារនីតិសម្បទាឡើងវិញ តាមរយៈការបន្សាថ្នាំចេញពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលជំនាញផ្សេងៗដើម្បីឱ្យពួកគេចូលទៅក្នុងសង្គមវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
608 នាក់
ម្សិលមិញ :
434 នាក់
សប្តាហ៍នេះ :
3162 នាក់
ខែនេះ :
12337 នាក់
3 ខែនេះ :
33781 នាក់
សរុប :
225870 នាក់