ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ និងលោក ហ៊ុយ ទូច ប្រធានបសុព្យាបាលរងការរិះគន់ថាឃុបឃិតបើកដៃឲ្យឈ្មួញនាំសាច់មាន់ ថ្លើមមាន់កោះមាន់ ចូលពីថៃមក
Sun,08 November 2020 (Time 05:35 AM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 62នាក់)


បន្ទាយមានជ័យ ÷ រាល់ថ្ងៃគេបានឃើញថាសកម្មភាពឈ្មួញនាំមាន់ខូចគុណភាព មានឆ្អឹងមាន់ គ្រងមាន់ ថ្លើមមាន់កោះមាន់ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតនិងច្រករបៀងមួយចំនួនតាមប្រទាត់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តបន្ទាយមានជ័យ បានដាក់លក់នឹងចែកចាយតាមបណ្ដាខេត្តជាហូរហែ ក៏ប៉ុន្តែគេពុំឃើញមានការបង្ក្រាបពីមន្ត្រីជំនាញណាមួយនោះទេ ជាពិសេសគឺលោក ហ៊ុយ ទូច ដែលជាប្រធានមុនទីបសុព្យាបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ ។ កន្លងមកគេបានឃើញថាមន្ត្រីជំនាញ បានបង្ក្រាបក្រុមពួកឈ្មួញដែលធ្វើសកម្មភាព ដឹកគ្រឿងក្នុងមាន់ សាច់មាន់កោះមាន់ ឆ្អឹងមាន់ និងសាច់ខូចគុណភាពជាច្រើន ដែលយកទៅចែកចាយតាមបណ្ដាខេត្តនានា បន្ទាប់ពីបង្ក្រាបបានមួយដង្ហើមចង្រិត ពួកឈ្មួញកាន់តែបានដៃដឹកចេញពីថៃ យកមកចែកចាយក្នុងក្រុងប៉ោយប៉ែត នឹងបន្តលក់តាមបណ្តាខេត្តផ្សេងទៀតផង ពួកឈ្មួញបានលើកឡើងថា គាត់បានបង់លុយជូនមន្ត្រីជំនាញរួចអស់ហើយ ទើបគាត់រកស៊ីដឹកបន្តរទៀតបាន ។ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជាប់ច្រករបៀង ណងចាន់ ក្នុងភូមិជោគជ័យ ច្រករបៀងអូរបីជាន់ ច្រករបៀងតំបន់ 5 និងច្រករបៀងជាច្រើនទៀត នៅក្នុងស្រុកម៉ាឡៃ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ចំពោះឈ្មួញនាំចេញតាមច្រកទាំងអស់នេះ បើមិនមានការឃុបឃិត និងបើកដៃពីមន្ត្រីជំនាញ ដូចជាលោក ហ៊ុយ ទូច ប្រធានបសុព្យាបាល និងលោក ចាប សុថារិទ្ធ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកដៃទេនោះ ក៏ក្រុមពួកឈ្មួញទាំងអស់នោះមិនអាចធ្វើសកម្មភាពនាំចេញពីប្រទេសថៃមកកម្ពុជាហើយយកទៅចែកចាយតាមបណ្ដាខេត្តនានា បានយ៉ាងរលូនដូច្នេះដែរ ។ ចំពោះការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ ស្ពាននាគ មិនអាចសុំការបំភ្លឺពីលោក ហ៊ុយ ទូច ប្រធានបសុព្យាបាលខេត្តបន្ទាយមានជ័យបាននោះទេ ខណៈដែលទេសុំការបំភ្លឺពីលោកជាច្រើនដងតែលោកមិនទទួល ចំណែកលោកឧត្តមសេនីយ៍ត្រីចាបសុផារិទ្ធអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ អង្គភាពសារព័ត៌មានគេហទំព័រ ស្ពាននាគ នឹងរង់ចាំការបំភ្លឺចំពោះការចោទប្រកាន់ខាងលើរាល់ម៉ោងធ្វើការ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
608 នាក់
ម្សិលមិញ :
434 នាក់
សប្តាហ៍នេះ :
3162 នាក់
ខែនេះ :
12337 នាក់
3 ខែនេះ :
33781 នាក់
សរុប :
225872 នាក់