ឈ្មួញឈើជើងខ្លាំងឈ្មោះ ឧត្ដម មន្ត្រីជំនាញបើក ឲ្យរកស៊ីបទល្មើសព្រៃឈើមែនទេ ? បានមិនបង្ក្រាប
សៀមរាប ៖ ឈ្មួញឈើ ដកអស្ចារ្យឈ្មោះ ឧត្តម ពូកែខ្លាំង
មានអំណាចដោយមិនខ្លាចមន្ត្រីជំនាញ ក្នុងខេត្តសៀមរាប
ខណៈដែលលោក ឧត្ដម បានធ្វើសកម្មភាពដឹកជញ្ជូនបទ
ល្មើសព្រៃឈើ ដោយមិនមានជំនាញណាកើតមុខមកមើល
និងចាត់វិធានការចំពោះលោក ឧត្ដម ប្រព្រឹត្តបទល្មើសព្រៃ
ឈើនោះទេ ។
ប្រភពបានឱ្យដឹងថាលោកវ ឧត្តម មានខ្សែខ្នងជាមន្ត្រីជំនាញ
ដ៏ធំក្នុងខេត្តទើបមិនមានមន្ត្រីជំនាញណាហ៊ានបង្ក្រាប ហើយ
លោក ឧត្តម ក៏បានចាត់ចែង និងរៀបចំជាកញ្ចប់ជូនមន្ត្រី
ជំនាញអស់ហើយ បានលោក ឧត្តម ធ្វើនិងប្រព្រឹត្តបទល្មើស
ព្រៃឈើ ពីខេត្តព្រះវិហារ ឆ្លងមកខេត្ត សៀមរាប ចូលមកដាក់
ក្នុងកណ្ដាលក្រុងសៀមរាប បានយ៉ាងរលូន ។
ចំពោះបញ្ហាខាងលើអង្គភាពគេហទំព័រ ស្ពាននាគ មិនអាចសុំការបំភ្លឺ
ពីមន្ត្រីជំនាញបាននោះទេ ចំពោះការចោទប្រកាន់ថាបានយកកញ្ចប់
ពីលោក ឧត្ដម ទើបមិនមានការបង្ក្រាប អង្គភាពយើងនឹងរង់ចាំការ
បំភ្លឺពីមន្ត្រីជំនាញចំពោះបញ្ហាការចោទប្រកាន់ខាងលើនេះ ៕