បាត់ដំបង ÷ នៅរសៀលថ្ងៃអង្គារទី១៥ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១ជាង នៅក្នុងក្រុងបាត់ដំបង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់ បានបើកដំណើរការបានរលូន ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោកសាត គឹមសាន ស្នងការខេត្ត ដែលទើបឡើងកាន់ថ្មី កំពុងរក្សាភាពស្ងៀមស្ងាត់បានល្អប្រសើ។ ប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ នឹងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់នៅក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ជាបន្ទាន់ផង ព្រោះក្នុងភូមិពោរពេញទៅដោយអំពើហិង្សាក្នុងគ្រួសារ និងករណីចោរកម្មជាច្រើនផងដែរ ។ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ នឹងភូមិចំការសំរោង២ សង្កាត់ចំការសំរោង បានឲ្យដឹងទៀតថា កន្លែងដែលបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះ មានអ្នកចូលលេងយ៉ាងគគ្រឹកគ្រេង ពពាក់ពពូន ជារៀងរាល់ថ្ងៃមិនខ្វល់នឹងជំងឺកូវីដ-១៩ ទាល់តែសោះ ឬមួយអាងខ្នងលោក សាត គឹមសាន ស្នងការទេដឹង ?ទើបមិនខ្លាចច្បាប់ ហើយផ្គើនអនុសាសន៍សម្ដេចទៀតតែលោក សាត គឹម សាន ស្នងការខេត្តបាត់ដំបងក៏រក្សាភាពស្ងៀមស្ងាត់ដែរ។ ចំពោះរឿងល្បែងនេះគេសង្ស័យថា បើមិនមានការបើកឲ្យលេងពីលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោក សាត គឹមសាន ស្នងការជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ អួន តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ចំពោះបញ្ហាការចោទប្រកាន់និងល្បែងស៊ីសងរបស់លោក អួន តាល់ អង្គភាពសារព័ត៌មានគេហទំព័រ ស្ពាននាគ មិនអាចនិងសុំការបំភ្លឺពីលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានច្បាស់នោះទេ ដោយលោកបានឆ្លើយតាមទូរស័ព្ទថា តេមិនដឹងពេលវេលាសោះហើយក៏និងទូរស័ព្ទ ៕
ចំនួនអ្នកទស្សនា