ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
បង្កើនល្បឿនឡើងស្ពាន ​បើក​ទាក់​បា​រ៉ា​ស់​រលើង​ទាំង​គ្រឹះបោកផ្ទប់ប៉ុស្តិ៍​យាមខ្ទេច​....
Wed,16 December 2020 (Time 09:28 PM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 62នាក់)


រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បង្កើន​​ល្បឿ​ន​ប្រុង​ឆ្លងស្ពាន​បាឡេ​ក៍បាន​ទាក់​បា​រ៉ា​ស់​កំណត់​កម្ពស់​ចរាចរណ៍​ការពារ​ស្ពាន ​បណ្តាល​អោយ​បាក់​ដាច់​ និង​លើង​ទាំង​គ្រឹះ ហើយ​បោក​ផ្ទប់​ទៅ​នឹង​ប៉ុស្តិ៍​យាម​បាក់​ធ្លាក់​រាយ​ប៉ាយ​នៅ​លើ​ដងផ្លូវ​ ហើយរថយន្ត​ក៍បាន​បើក​គេច​ឆ្លងស្ពាន តែ​ក៏​​ត្រូវ​បាន​សន្តិសុខ​ឃាត់​ជាប់​នៅ​ប៉ា​រ៉ា​ស់​ម្ខាង​ទៀត​។ ​ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ ធ្នូ​ឆ្នាំ ២០២០ នៅ​ចំណុច​គល់​ស្ពាន​បា​ឡេ​ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ រថយន្តមួយគ្រឿង​ដែល​បើក​ទាក់​បា​រ៉ា​ស់​​ខាងលើ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ជា​រថយន្ត​ឃ្លុបដឹក​ទំនិញ ពាក់​ស្លាក​លេខ សៀមរាប ៣A-៣០០១ ​បើកបរដោយ​ឈ្មោះ​អ៊ឹ​ង ធា​សុវណ្ណ​រិ​ទ្ធ​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​លំនៅ​ភូមិ​ទី​១ សង្កាត់​២ ក្រុង​ព្រះ​ស៊ី​ហ​នុ​ ខេត្ត​ព្រះ​សីហ​នុ ។ ​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ឃ្លុបដឹកទំនិញមួយគ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ឆ្លងស្ពាន​បា​​ឡេ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ខ​ណៈ​នោះ រថយន្ត​ក៍បាន​រោទិ៍ម៉ា​​​ស៊ី​ន​បង្កើនល្បឿន​ឡើង​ស្ពាន ហើយក៍​បាន​ទាក់​បា​រ៉ា​ស់​ដែល​មាន​កម្ពស់​២,៥០​ម៉ែត្រ បណ្តាល​អោយ​ទាញ​បាក់​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​តែ​ម្តង ។ តាម​​ប្រភព​ដដែល​បានអោយ​ដឹង​ថា ដោយសារ​តែ​ល្បឿន​លឿន រថយន្ត​ក៍បាន​ទាក់​បា​រ៉ា​ស់​ហើយ​ទាញ​ផ្នែក​ខាងជើង​រលើង​ទាំង​គ្រឹះ ​ចំណែក​បង្គោល​ខាងត្បូង​បាក់​ដាច់​នៅ​ផ្នែក​គល់​ហើយ​បាន​បោក​ទៅ​ត្រូវ​ប៉ុស្តិ៍​យាម បណ្តាល​អោយ​បាក់បែក​ខូចខាត​ធ្ងន់ធ្ងរ ។ ​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ រថយន្ត​ក៍បាន​បន្តដំណើរ​ឡើង​ស្ពាន​ទៅ​ទិស​ខាងកើត ហើយ​ត្រូវ​បាន​សន្តិសុខ​ដេញ​តាម និង​ឃាត់​បាន​នៅ​ចំណុច​បា​រ៉ា​ស់​នៅ​គល់​ស្ពាន​ខាងកើត ។ តាម​​ប្រភពពី​អ្នក​បើកបរ​រថយន្ត​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គាត់​​បាន​ដឹក​នំឆ្លងស្ពាន ​ដោយ​ស្មានថា រថយន្ត​មិន​ប៉ះ​ ក៍បាន​​រោទិ៍ម៉ាស៊ីន​បង្កើនល្បឿន​ឡើង​ស្ពាន​ក៏ប៉ះ បណ្តាល​ឱ្យរងការ​ខូចខាត​​តែ​ម្តង ។​ ​ក្រោយពេលកើតហេតុ ខាង​ម្ចាស់​រថយន្ត​ក៍បាន​មក​សម្របសម្រួល​ជាមួយ​កាមួក្រុមហ៊ុនOCICដើម្បីសងការខូចខាតទាំងអស់។ កែសម្រួលដោយ(LK.2)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
2830 នាក់
ខែនេះ :
10677 នាក់
3 ខែនេះ :
36292 នាក់
សរុប :
263677 នាក់