ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ក្រុមការងារសកម្ម របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះបន្តការអប់រំផ្សព្វផ្សាយអនាម័យនិងសុខភាពជូនបងប្អូនសហគមន៍ សង្កាត់ប៉ៃលិន ដើម្បីទប់ស្កាត់លាររាលដា លនៅជម្ងឺ១៩
Fri,18 December 2020 (Time 08:24 PM)
ដោយ ៖ ស សារឿន ប៉ៃលិន (ចំនួនអ្នកអាន: 90នាក់)


ប៉ៃលិន ៖ នៅវេវាម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក សរុប ១០ នាក់ ស្រី ៣នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ អូរតាពុកក្រោម ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានអ្នកទទួលផលសរុបចំនួន ៣៧ ខ្នងផ្ទះ ,អ្នកចូលរួមស្មើនឹង ១៦៨ នាក់ , ស្រី ១០៤ នាក់ បានបិទផ្ទាំងរូបភាពចំនួន ៤០ ផ្ទាំង ,ចែកប័ណ្ណផ្សព្វផ្សាយបាន ៥៦ សន្លឹក ,ចែកម៉ាស់បាន ១៦៨ បន្ទះ និងបានចែកសាប៊ូបានចំនួន ៣៧ ដុំ ដើម្បីឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 ក្នុងបរិបទសហគមន៍ 28 វិច្ឆិកា 2020 នេះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
559 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
3754 នាក់
ខែនេះ :
13327 នាក់
3 ខែនេះ :
36753 នាក់
សរុប :
291222 នាក់