ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាំយកអំណោយមនុស្សធម៌ជូនប្រជាពល រដ្ឋចំនួន៥២គ្រួសារដែលកំពុងខ្វះខាត
Fri,18 December 2020 (Time 08:43 PM)
ដោយ ៖ សសារឿន ប៉ៃលិន (ចំនួនអ្នកអាន: 60នាក់)


ប៉ៃលិន÷កាលពីថ្ងៃព្រហស្បតិ៍ ៣ កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុក បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខា កក្រកស្រុក និងមានការចូលរួមពី យុវជន ស.ស.យ.ក ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋាន សរុប ១៤ នាក់ ស្រី ២នាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៥២ គ្រួសារ ចំនួន ៦ គោលដៅស្ថិតនៅក្នុង ២ ឃុំ គឺឃុំ អូរអណ្តូង និង ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន មានចំនួន ៩ ភូមិគឺ ៖ ១.ភូមិ ស្រង់មានជ័យ ២.ភូមិ អណ្ដូងថ្ម ៣.ភូមិ ក្ងោក ៤. ភូមិ ដូង ៥.ភូមិ ស្លា ៦.ភូមិ ស្ទឹងកាច់ ៧.ភូមិ រថក្រោះឆេះ ៨.ភូមិ ទឹកចេញ និង ៩.ភូមិ បឹងព្រលិត ។ ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ជាពិសេសមានគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគឹតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះងាយគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត លោកឧកញ៉ា ក៏បានធ្វើការផ្សព្វផ្សាយជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយយល់ដឹងអំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 ក្នុងបរិបទសហគមន៍ 28 វិច្ឆិកា 2020 នេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
332 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
2791 នាក់
ខែនេះ :
10638 នាក់
3 ខែនេះ :
36253 នាក់
សរុប :
263638 នាក់