ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន និងក្រមាជាប់និងដែកក្នុងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ស្លាប់យ៉ាងអាណោចអាធ័ម បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូឆ្នាំ ២០២០ នៅតាមផ្លូវបេតុង ជាប់នឹងដីឡូត៍មួយកន្លែង ខាងក្រោយធនាគារABA ចុះពីផ្លូវជាតិលេខ6Aប្រមាណជាង ២០០ ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ នុត សារំុ ភេទប្រុស អាយុ៤០ឆ្នាំមានប្រពន្ធនិងកូនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ស្នាក់នៅបន្ទប់ជួលម្តុំក្រោយវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។ បើតាមការរៀបរាប់ពីក្មេងស្រីម្នាក់បានប្រាប់ឲ្យដឹងថានៅវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២០រូបគាត់បានធ្វើដំណើរទៅរកទិញមីយកម្ហូប លុះដើរមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចោលនៅកន្លែងទីងងឹត ដោយរូបគាត់ក៏មានការសង្ស័យបានដើរទៅក្បែរអើតមើលស្រាប់តែឃើញបុរសម្នាក់ចងកនឹងក្រមាភ្ជាប់ជាមួយដែកដំបូលម៉ូតូកង់បីស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៩ខែឆ្នាំដដែល។រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើរួចខ្សែ កហ៊ុំព័ទ្ធជំវិញ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើការកុសលវិច្ច័យ ក្រោយពីជំនាញធ្វើកុសលវិច្ច័យរួចរាល់ហើយបានប្រាប់ថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំនួនអ្នកទស្សនា