ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ក្ដៅៗ ពិតជាសាហាវណាស់ប្អូនប្រុស ណាត់បងបង្កើត មកបាញ់សម្លាប់ដល់ផ្ទះ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លូនជនបង្ក........
Sat,19 December 2020 (Time 06:23 PM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 53នាក់)


កណ្ដាល៖ ប្អូនប្រុសបង្កើត ណាត់បងបង្កើត មកបាញ់សម្លាប់ដល់ក្នុងផ្ទះ ខណៈសមត្ថកិច្ចខេត្ដ និងក្រុងតាខ្មៅកំពុងស្រាវជ្រាវស្វែងរកតាមចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។ ហេតុការណ៍ឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ០៧:១០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវជាបងបង្កើត។ ចំណែកជនសង្ស័យត្រូវជាប្អូនបង្កើត ឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ បានរត់គេចខ្លួន។ វត្ថុតាងចាប់យក៖ អាវុធខ្លី ១ដើមម៉ាក Lock 98 លេខ 00080409236 បង់01 គ្រាប់ចំនួន 10 របស់ជនសង្ស័យ។ លោក ស្នងការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់ គ្រឿងញៀន ហើយតែងតែ ឈ្លោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនទៀត ពេលនោះ ជនរងគ្រោះ បានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេចង់បំបែកបាក់ ប្តីប្រពន្ធគេ។ រហូតដល់វេលាម៉ោង ០៤ទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួន ដើម្បីនិយាយគ្នា។ជនរងគ្រោះ ក៏បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវ ជនសង្ស័យដកកាំភ្លើងខ្លី បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀកខាងស្តាំធ្លាយគ្រាប់ទៅក្រោយ រងរបួសធ្ងន់ធ្ងរ ខណៈនោះជនសង្ស័យ បម្រុងរកបាញ់ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន ហើយជនសង្ស័យ ក៏គេចឡើងជិះម៉ូតូ scoopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ 9941 ជិះឡើងមកតាខ្មៅ សំដៅមកភ្នំពេញ។ ករណីនេះសមត្ថកិច្ច ខេត្ត និងក្រុងតាខ្មៅ កំពុងស្វែងរកជនបង្ក ដើម្បីផ្ដន្ទាទោសតាមច្បាប់ រាយការណ៍ដោយ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
369 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
2828 នាក់
ខែនេះ :
10675 នាក់
3 ខែនេះ :
36290 នាក់
សរុប :
263675 នាក់