ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ព័ត៌មានលំអិតទាក់ទងអគីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប្រើឡានទឹកអស់ ២៨ឡាន ទើបរលត់
Mon,21 December 2020 (Time 03:12 PM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 48នាក់)


ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្តុំផ្សារច្បារអំពៅ យ៉ាងសន្ធោសន្ធៅ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៨គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។ ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងកាលពីវេលាម៉ោង ៩:០០នាទីព្រឹកថៃ្ងទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញសមត្ថកិច្ចបានឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិខែ្មរ ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរមេផ្ទះ ដែលផ្ទះជាប្រភេទឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ រួមជាមួយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក៏ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ហើយក៏បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់មួយជំហៀងផ្ទះផងដែរ តែគ្មានអ្នករបួសនោះទេ។ មូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ភ្លាមៗកងកម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ចុះមកសម្រួលអន្តរាគមន៍នៅទីតាំងកើតហេតុ និងមាន រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៨គ្រឿង ចុះមកអន្តរាគមន៍ប្រើប្រាស់ទឹកអស់ចំនួន​ ១៦ឡាន ស្មើនឹង ៦៤ ម៉ែត្រគូប។ ចំណែករថយន្តជំនួយមានរថយន្តក្រសួងមហាផៃ្ទចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១៨ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន សើ្មនឹង ២៤ម៉ែត្រគូប, រថយន្តបុរីប៉េងហ៊ួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តខណ្ឌជ្រោយចងា្វរចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៦ម៉ែត្រគូប សរុបប្រើប្រាស់ទឹកអស់ ២៨គ្រឿង ទើបរលត់ទៅវិញនៅម៉ោង ១០:១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
342 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
2801 នាក់
ខែនេះ :
10648 នាក់
3 ខែនេះ :
36263 នាក់
សរុប :
263648 នាក់