ភ្នំពេញ៖ កម្លាំងជំនាញ បានចុះបង្ក្រាបទីតាំងចែកចាយ និងស្តុកទុកផលិតផល ឡេលាបស្បែក ម្សៅលាបមុខ និងសំឡីអនាម័យមីមី ជាច្រើនប្រភេទ សង្ស័យថា ជាផលិតផលក្លែងក្លាយ ស្ថិតនៅខាងកើតផ្សារអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ប្រតិបត្តិការនេះ គណៈកម្មាធិការចម្រុះប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរខណ្ឌបឹងកេងកង ក្រោមការសម្រមសម្រួល ពី លោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ជាក់ស្តែងក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងជំនាញ បានធ្វើការដកហូត យកប្រភេទឡេលាបស្បែក ម្សៅលាបមុខ សំឡីអនាម័យម៉ាកមីមី រួមទាំងផលិតផលជាច្រើនមុខទៀត យកទៅធ្វើសំណាក និងឃាត់ខ្លួនបានប្រុសស្រី ៣នាក់ យកទៅសាកសាកសួរផងដែរ ។ អ្នកទាំង ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានបុរសម្នាក់សង្ស័យជាម្ចាស់ទីតាំង និងបុគ្គលិកប្រុសស្រី ចំនួន ២នាក់ទៀត ដែលត្រូវឃាត់ខ្លួននោះ បញ្ជូនទៅកាន់គណៈកម្មការធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងឃ្លុំបេបិទទីតាំងខាងលើ ជាបណ្តោះអាសន្នផងដែរ៕
ចំនួនអ្នកទស្សនា