ការនាំចូលសត្វមាន់រស់ផ្ដាច់មុខរបស់ក្រុមហ៊ុន(ឆាយណា) ពីប្រទេសថៃមកកម្ពុជា គឺជាកាឃុបឃិតប្រព្រឹត្ត អំពើពុករលួយ ពីថ្នាក់ក្រសួង កសិកម្មនិង
ឧត្ដរមានជ័យ៖ការចេញលិខិតជូនដំណឹងទប់ស្កាត់សត្វនាំចូលពីប្រទេសថៃ
របស់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វនោះគ្រាន់តែជាការ
បិទបាំងនូវអំពើពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ ពោលគឺផ្ដល់សិទ្ធឱ្យក្រុមហ៊ុន
(ឆាយណា)នាំសត្វមាន់ ពីប្រទេសថៃផ្ដាច់មុខយ៉ាងពេញទំហឹង មកផ្គត់ផ្គង់
នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
បើតាមក្រុមអាជីវកររកស៊ីដឹកមាន់រស់បន្តិចបន្តួចចេញពីប្រទេសថៃ នៅតាម
ច្រកទ្វាអន្តរជាតិអូរស្មាច់ខេត្តឧត្ដរមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០១៩ ថា មានការនាំចូលសត្វមាន់រស់ផ្ដាច់មុខរបស់ក្រុមហ៊ុន(ឆាយណា)
ពីប្រទេសថៃមកកម្ពុជា គឺជាកាឃុបឃិតប្រព្រឹត្ត អំពើពុករលួយ ពីថ្នាក់ក្រសួង
កសិកម្មនិង អគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វ ជាពិសេសមន្ទីរ
កសិកម្ម និងមន្រ្តីក្រោមឱវាទពេទ្យសត្វខេត្តឧត្ដរមានជ័យតែម្តង គឺពុករលួយ
ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រសួង ទៅជាលក្ខណៈប្រពន្ធ។
ក្នុងការចោទប្រកាន់ពីសំណាក់ក្រុមអាជីវកររកស៊ីសត្វមាន់ បានបង្ហើបឈ្មោះ
អង្គភាព មានការពាក់ពន្ធ័នូវអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ បានអនុញ្ញាតអោយ
មានការនាំចូលសត្វមាន់រស់ មានច្បាប់នាំចូលតិចតួច ជាលក្ខណៈក្នុងការ
បិទបាំងរូបភាពខាងក្រៅប៉ុណ្ណោះ និងការត្រួតពិនិត្យសុខភាពសត្វដើមទីអោយ
ដិតដល់នោះឡើយរួមមាន៖
ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងសាទ ,ឯកឧត្ដម
តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋាន សុខភាព
សត្វនិងផលិតកម្មសត្វ ,លោកតាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ។
ក្រុមអាជីវកបានរបញ្ជាក់ថា៖មូលហេតុនៃអំពើពុករលួយ របស់ ក្រសួងកសិកម្ម
អគ្គនាយកដ្ឋាន មន្ទីរ ជុំនាញខាងលើនេះ អសកម្មក្នុងការបំពេញតួនាទី ការងារ
របស់ខ្លួន មានលក្ខណៈឃុបឃិត និងបណ្ដែតបណ្ដោយអោយ ក្រុមហ៊ុន(ឆាយណា )
នាំចូលសត្វមាន់រស់លើសច្បាប់កំណត់រហូតទៅដល់ជាង១៥តោន ស្មើរនិងជាង
១៥០០០ក្បាល(មួយម៉ឺនប្រាំពាន់ក្បាល)ក្នុងមួយថ្ងៃ ហើយបង់ពន្ធជូនរដ្ឋត្រឹម
តែ៣០០០ក្បាល (បីពាន់ក្បាល)ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ក្រុមហ៊ុន (ឆាយណា)
Copy ច្បាប់បង់ពន្ធរួចចែកចាយបន្តរគ្នាដឹកជញ្ជូនសត្វមាន់រស់ចែកចាយស្ទើទូង
ទាំងប្រទេស ជាពិសេស នាំចូលទៅទីក្រុងភ្នំពេញ បានយ៉ាងរលូន ទាំងនេះបានធ្វើ
ឱ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងសន្ធឹកសន្ធាប់។
ក្រុមអាជីវករបានលើកឡើងទៀតថា សេចក្ដីជូនដំណឹងស្ដីពីការកិច្ចប្រជុំពិភាក្សា
ស្ដីពីវិធានការទប់ស្កាត់ ការនាំចូលសាត្វមាន់និងសត្វជ្រូក ពីប្រទេសជិតខាង
លេខ៣៨១០ អផស ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៩ ចុះហត្ថលេខា ឯកឧត្ដម
តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថា៖ជាការបិត
បាំងអំពើពុករលួយ ធ្ងន់ធ្ងរ របស់ខ្លួន និងបក្សពួកនិយមគ្រួសានិយម គៀបសង្កត់
ប្រជាពលរដ្ឋរកស៊ីតូចតាចរកស៊ីមិនបាន។
ជាងនេះទៅទៀតបានគំរាមកំហែងពីសំណាក់ក្រុមហ៊ុន( ឆាយណា) ដោយ ខាង
ក្រុមហ៊ុនឆាយណា តម្រូវអោយពួកគាត់បង់ប្រាក់ ធ្វេគុណដល់ក្រុមហ៊ុន បើប្រជា
ពលរដ្ឋណាម្នាក់រកស៊ីដឹកមាន់មកពីប្រទេសថៃ មិនបង់ប្រាក់ អោយក្រុមហ៊ុន
ឆាយ ណា គឺមិនអោយរកស៊ីបន្តបានឡើយ។
ជុំវិញការចោទប្រកាន់ខាងលើនេះដែរក្រុមការងារយើងមិនអាស្វែងរកសុំការ
បំភ្លឺពីលោកតាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ និងឯកឧត្ដម
តាន់ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានទេ
ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរងចាំការបក
ស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕