ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ល្បែងសីុសងគ្រប់ប្រភេទបើកលេងកក្រើកស​ង្កាត់ស្ទឹងមានជ័យ(៣)មេរត់ការយក លុយបិទមាត់សមត្ថកិច្ចឈ្មោះ​ម៉ា​ប់និង​​អាខេសាន់
Mon,10 February 2020 (Time 09:41 PM)
ដោយ ៖ វិច្ឆិការ ស្ពាននាគ (ចំនួនអ្នកអាន: 214នាក់)


ភ្នំពេញ៖ក្រុមមេរត់ការបើកល្បែងស៊ីសងគ្រប់ប្រភេទនិងចរាចរគ្រឿងញៀនពេញ
បន្ទុកដែលកើតឡើងនៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា​ ក្បែរដើមត្នោត​ខាងក្រោយ​
ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ(៣​)
ខណ្ឌមានជ័យចូលតាមផ្លូវឌួងងៀប២​ខាងកើតឈៀងខាងត្បូង​វត្តអ​ង្គតាម៉ិញ​​ដែល
មានមេខ្លោងល្បីខាងរត់ការយកលុយបិទមាត់សមត្ថកិច្ចឈ្មោះ ម៉ាប់ និងលោក 
ខេសាន់ ទីតាំងល្បែងនេះគឺជា​ប្រភពចំណូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច
ពាក់ព័ន្ធមួយចំនួនដែលគិតគូរតែ​ពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនហើយបណ្ដោយ
ឲ្យបទល្មើសរាលដាលកាន់តែខ្លាំងថែមទៀតខណៈល្បែងស៊ីសងគ្រប់ប្រភេទនេះ
ចាប់ដំណើរកា​រដោយរលូនជារៀងរាល់ថ្ងៃចាប់ពីព្រឹកទល់ព្រលប់ដោយគ្មានរំខាន
ពីសមត្ថកិច្ចពាក់ព័ន្ធ។
 
ប្រជាពលរដ្ឋរស់នៅស​ង្កាត់ស្ទឹងមានជ័យ៣​ខណ្ឌមានជ័យ អំពាវនាវដល់អាជ្ញាធរ
រាជធានីភ្នំពេញចាត់វិធានការបង្រ្កាប។
 
សូម​ជម្រាបថាសង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​បានបើកលេង​ជា
យូរឆ្នាំមក​ហើយ​គឺចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយ
ខណ្ឌមានជ័យនិ​ងលោក ម៉េង វិមានតារា អធិការខណ្ឌមកម៉្លេះ​!គឺ​ សង្វៀនជល់មាន់
ចំណុចតំបន់សដែលស្ថិតក្នុងភូមិដំណាក់៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌ​​មានជ័យ​ 
ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើម​
ចេ​ញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាខេសាន់ ដែលបានលួចបើកលេង
ជាយូរណាស់ម​កហើយ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ក្បែរត្រពាំងឈូក​ ក្នុង
ព្រៃដើមកាស្យានិងដើម​ត្នោត​ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ាហើ​យបានបើក
លេងជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច​ណា
ហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​
 
គួរ​រំឭកថា​កាលពីពេល​ថ្មីៗ​នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រកាស
វះកាត់មន្រ្តីណាដែលកា​ងពីក្រោយបទល្មើសល្បែងស៊ី​សងនៅមូល​ដ្ឋានដើម្បីព្រមាន
ទប់ស្កាត់កុំឲ្យប​ទល្មើ​សគ្រប់​ប្រភេ​ទនេះ នៅរាជធានីភ្នំពេញកើ​តឡើ​ងតទៅទៀត​។
 
ទន្ទឹមនោះលោក ឃួង ស្រេង អភិបា​លរាជធានីភ្នំពេញក៏បានណែនាំដល់មន្រ្តីក្រោម
ឱវាទ និងតាមមូលដ្ឋានទាំ​ងអ​ស់ត្រូវបញ្ឈប់ជា​បន្ទាន់ពីការទទួលសំណូករប​ស់ជន
ខិលខូចមួ​យចំនួនដើម្បីបើកឱកាស​ឲ្យមានសកម្មភាពប្រ​ព្រឹត្តល្បែងស៊ីសងខុស​
ច្បាប់នៅក្នុងដែនសមត្ថ​កិច្ចរបស់ខ្លួន។
 
បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុ​ណ្យស័ក្តិជាមិនខាន។​
 
លោក ឃួង ស្រេង ថ្លែងថា”​ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់នូវល្បែងស៊ីសងគ្រ​ប់
ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក​”​ជាពិសេសសង្វៀនជល់មាន់នៅកណ្តាល
ក្រុងភ្នំ​ពេញ​នេះតែម្តង​ ដែលស្ថិតនៅសង្កាត់ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ នៅតែបន្ត
លេងយ៉ាង​ក​ក្រើក​ដ​ដែល​ ខណៈលោក ឃួង ស្រេង បាន​ជំរុ​ញឲ្យ​អ​ភិបាលខណ្ឌទាំង
១៤ ត្រូវយកចិត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង​នេះ ដោ​យ​​ហេតុ
ថា​ ល្បែងស៊ីសងខុសច្បាប់ទាំ​ងនេះវាជាចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើ
ឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងសង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជាដើម។
 
ស្របពេ​ល​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋនិយាយថា ស្តាប់បទប​ញ្ជាលោកចៅហ្វាយក្រុង 
ឃួង ស្រេង ឮតែប្រ​កា​សដដែលៗស្ទើរហឹងត្រចៀក​ ហើយ​ហាក់​គ្មានប្រសិទ្ធភាព
ចំពោះសង្វៀនជល់មាន់នៅក​ណ្តា​លរាជធានីភ្នំពេញ​អត់មានការបង្ក្រាប?។​
 
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបាន
ចេញសារាចរ​ណែនាំស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​
អេឡិចត្រូនិកតាមរយៈអ៊ិនធើណេត​អនឡាញ​ក្នុង​និងក្រៅ​ប្រទេសគ្រប់ប្រភេទ 
និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
រាជរដ្ឋាភិបាល​ណែនាំមន្ត្រីនគរបាលយុត្តិធម៌​គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវ
ជ្រាវបង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូប
ភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។
 
ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត 
អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាព
រហូតផុតសុពលភាពដែលបានកំណត់​ក្នុងអាជ្ញាប័ណ្ណ ។
 
បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុពលភាព​នៃអាជ្ញាប័ណ្ណ
អនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។
 
រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកប
អាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអ៊ិនធើណេត​អនឡាញ​ ក្នុង 
និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ
ចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕
 

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
171 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2881 នាក់
ខែនេះ :
11603 នាក់
3 ខែនេះ :
26787 នាក់
សរុប :
199609 នាក់