ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
បនល្បែងដ៍ធំនៅលើភ្នុំ អាន់ សេះ សម្ថកិច្ចមិនហ៊ានបង្រ្កាប ប្រហែលជាឆ្នាំង បាយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តហើយមើលទៅ?
Tue,04 February 2020 (Time 11:58 AM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 78នាក់)


 
ព្រះវិហារះ ៖  បទបញ្ជារនៃ រាជរដ្ឌាភិបាលកម្ពុជា  សុវត្ថិភាពភូមិ ឃុំ ៩ ចំណុច  
ត្រូវបានអាជ្ញាធរមូលដ្ឌាន ទូទាំងប្រទេស យកមកអនុវត្តន៍យ៉ាងមានប្រសិទ្ធិ
ភាព  តែផ្ទុយទៅវិញ  អាជ្ជាធរស្រុកជាំក្សាន្ត  ដែលដឹកនាំដោយលោក  
ជា គឹមសេង  ជាអភិបាលស្រុក  បែរជាបណ្តែតបណ្តោយ អោយមានបន
ល្បែងសុីសងដ៍ធំ មានទីតាំងនៅលើភ្នុំអាន់ សេះ  ដែលជាច្រកព្រំដែនមួយ
យ៉ាងសំខាន់ ដែលមានមេបនល្បែងឈ្មោះធី។
 
ប្រភព ពីប្រជាពលរដ្ឌ រស់នៅតំបន់នោះបានអោយដឹងថា  បនល្បែងមួយនេះ  
គឺបើកលេងយូឆ្នាំមកហើយ  ហើយយកឈ្មោះ កាសុីណូ  ទ្រីភាព មកដាក់ពី
មុខដើម្បីលាក់បាំងពីភ្នែកមហាជន និងច្បាប់ តែតាមពិតកាសុីណូ ទ្រី ភាព  
នៅលើភ្នំនោះបានបិតទ្វាទុក្ខចោល ជាយូរឆ្នាំមកហើយ  ហើយកន្លែងដែល
បើកបនល្បែងលេងនោះទៀតសោត គឺសង់រោងនៅក្នុងព្រៃជាប់និងជើងកូន
ភ្នុំឯណោ្ណះវិញទេ។
 
ប្រជាពលរដ្ឌលោកបានបន្តទៀតថា រាប់ឆ្នាំមកហើយ បនល្បែង១នេះគឺបើក
លេងបានដោយរលួន ដោយពុំដែលឃើញមាន សម្ថកិច្ចណាហ៊ានបង្ក្រាប
ម្តងណាទឿយ  នេះប្រហែល  ជាមានការសំរបសំរួល ក្រោមការមើលថែ
យ៉ាងដិតដល់ពីលោក  ជា  គឹមសេង  អភិបាលស្រុកជាំក្សាន្តនេះ
ហើយមើលទៅ???។
 
ប្រជាពលរដ្ឌ រស់នៅក្នុងតំបន់នោះ លោកមានការព្រួយបារម្មរណ៏ពី
សុវត្តិភាព នៅពេលយប់ព្រលប់ក្នុងគ្រួសារពួកគាត់ នីមួយៗ (ពាក្យ
ចាស់ពោលថា  អ្នក់ឈ្នះមុខខ្លាញ់  អ្នក់ចាញ់មុខសេះ  អស់តំរិះ  បើ
មិនលួចក៍ប្លន់ )   ពួកគាតក៍សុំអំពាវនាវ ឯកឩត្តម  ប្រាក់ សុវណ្ណ  អភិបាល
នៃគណះអភិបាលខេត្តព្រះវិហារ និងជាពិសេស  សម្តេច អគ្គមហា
សេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  
សូម សម្តេ ច  មេត្តាពិនិត្យ និងមានវិធានការចំពោះបនល្បែងសុីសង 
ដែលយកឈ្មោះ កាសុីណូ  ទ្រីភាព មកប្រើនះផងទាន។
 
ជុំវិញករណីរឿងបនល្បែងសុីសងនេះដែរ យើងខ្ញុំមិនអាចសុំការបំភ្លើ 
ពីលោក  ធី  បានទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1881 នាក់
ខែនេះ :
9710 នាក់
3 ខែនេះ :
25799 នាក់
សរុប :
176304 នាក់