ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ជម្ងឺកូវីដ 19 ធ្វើអោយរដ្ឋាភិបាលសម្រេចបិទសាលារៀនមួយរយ: តែនៅឡើយ កន្លែងជល់មាន់នៅសង្កាត់ស្ទឹងមានជ័យ 3អភិបាល ខណ្ឌមិនព្រមបិទ
Wed,18 March 2020 (Time 09:46 PM)
ដោយ ៖ សហ:ការី (ចំនួនអ្នកអាន: 102នាក់)


 
ភ្នំពេញ ៖លោក ម៉ាប់ និងប្រពន្ធឈ្មោះ សុខលី ដេកក្រោមដើម ម្ឃុប 
ចាំការល្បែង រួមនឹងជាមួយលោក ខេសាន់ ជាម្ចាស់ល្បែងគេសង្ស័យ
ថាអាងខ្នងលោក ឃួនស្រេង នឹងលោក សថេត ហើយបានមិនមាន
សមត្ថកិច្ចជំនាញណាហានបង្ក្រាន ។  
 
ថ្ងៃទី 18 ខែមិនាឆ្នាំ2020បើទោះជាមានការដាក់បទបញ្ជាយ៉ាងដាច់
ខាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់
ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្តភាព 
និងបង្កឲ្យកើតមានជម្លោះក្នុងគ្រួសារក៏ដូចជាអំពើចោរកម្ម ។
 
ទោះយ៉ាងណាក្តី មហាជនមួយចំនួននៅតែសង្កេតឃើញថាល្បែង
ជល់មាន់នៅសង្កាត់ស្ទឹងមានជ័យ 3នៅតែបន្តបេីកលេងបានដោយ
រលូនដោយមិនដែលខ្វល់ខ្លាចចំណាត់ការបង្ក្រាបពីសំណាក់សមត្ថ
កិច្ចសង្កាត់ស្ទឹងមានជ័យ 3នោះទេ ។
 
គូរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះជំងឺឆ្លងគោវីត 19បាន
ក្លាយជាក្តីបារម្ភ ដល់ពលរដ្ឋកម្ពុជាក៏ដូចជាប្រមុខថ្នាក់ដឹកនាំកម្ពុជា
រហូតដល់រាជរដ្ឋាភិបាលចេញ សារាចរណែនាំឲ្យបិទសាលារៀន ទូ
ទាំងប្រទេសក៍ដូចជាកន្លែងកម្សាន្តផងដែរ ដើម្បីបង្ការក៍ដូចជាកាត់
បន្ថយនូវការឆ្លងនៃជំងឺគោ វីដ19 ។
 
ក៏ប៉ុន្តែប្រជាពលរដ្ឋសង្កេតឃើញថាកន្លែងជល់មាន់នខណ្ឌមានជ័យ
 3 នៅតែបន្តបើកលេងយ៉ាងរលូន ក្នុងមួយថ្ងៃមួយថ្ងៃមនុស្សចេញ
ចូលរាប់រយនាក់ ចំពោះល្បែងនោះ ប្រហែលជាលោកអភិបាល
ខណ្ឌមានជ័យ 3 មិនបានគិតគូដល់ក៍ដូចជាបារម្ភដល់សុខភាពពល
រដ្ឋខ្មែរទេឬបានជាលោក អភិបាលខណ្ឌស្ទឹងមានជ័យ 3មិនបង្ក្រាប
ហេីយក្រុមអ្នកញៀនល្បែងនៅតែបន្តលេងយ៉ាងគគ្រឹកគគ្រេង
យ៉ាងដូចនេះ។
 
ប្រជាពលរដ្ឋសំណូមពរឲ្យលោក ឃួនស្រេង នឹងលោក សថេត ជួយ
ចាត់វិធានការដើម្បីបិតកន្លែងល្បែង បៀរអាប៉ោង យូគី ជល់មាន់ 
របស់លោក ម៉ាប់ និងប្រពន្ធឈ្មោះ សុខលី ដេកក្រោមដើម ម្ឃុប ចាំ
ការល្បែង រួមនឹងជាមួយលោក ខេសាន់ តើលោក ឃួនស្រេង នឹងលោក
សថេត មានសម្ថភាពបិតតាមសំណូមពរប្រជាពលរដ្ឋដែរឬទេ? ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
246 នាក់
សប្តាហ៍នេះ :
1895 នាក់
ខែនេះ :
9724 នាក់
3 ខែនេះ :
25813 នាក់
សរុប :
176318 នាក់