ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក សេង ទៀង នាំអជូនគ្រួសារកូនភ្លោះ៣នាក់ំណោយសម្ដេច
Tue,14 April 2020 (Time 08:50 AM)
ដោយ ៖ អុលរតនា (ចំនួនអ្នកអាន: 127នាក់)


 
បន្ទាយមានជ័យ ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ 
នៃ និហ៊ុន សែន នាកម្ពុជាយករដ្ឋមន្ត្រីងលោកស្រី នៅថ្ងៃទី១១ ខែមេសា 
ឆ្នាំ២០២០ បានចុះសាកសួរខទុក្ខ សុនិងនាំយកអំណោយសប្បុរធម៌
របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី 
ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ នៅភូមិប្រជាធមខាងលិច 
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន
ប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះ
គោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។ 
 
កូនភ្លោះ៣នេះ មានឪពុកឈ្មោះ យ៉ាយ អាយុ៣៥ឆ្នាំ និងម្ដាយឈ្មោះ 
ជួប ចិត្ត អាយុ៣២ឆ្នាំ។
 
ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ 
ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី 
ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជា
ពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ 
សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។
 
ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឱ្យក្រុមគ្រួសារកូន
ភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ។
 
គួរជម្រាបថា នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៦០ហើយ ដែលទទួលបាន
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
 

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2919 នាក់
ខែនេះ :
11641 នាក់
3 ខែនេះ :
26825 នាក់
សរុប :
199647 នាក់