ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
សណ្ខាគារខេមរា១ មានការលាក់លៀម ពេលមានមនុស្ស ស្លាប់នៅក្នុងបន្ទប់
Fri,17 April 2020 (Time 05:00 PM)
ដោយ ៖ រុំ ឆៀវ (ចំនួនអ្នកអាន: 118នាក់)



បាត់ដំបង ៖ នេះគឺជាលើកទី២ហើយ ដែលមួយរយៈពេលខ្លីនេះ

គឺមានមនុស្សស្លាប់នៅក្នុងបន្ទប់ នៃសណ្ឋាគារខេមរា១ ដោយ

ទាំង២លើកនេះ គឺលោកមេការ ឬអ្នកគ្រប់គ្រងសណ្ឋាគារនេះមាន

ការលាក់លៀម ដោយមិនហ៊ានលាតត្រដាងនិងបកស្រាយរាល់ការ

ពិតដល់បណ្តាអ្នកសារព័ត៌មានឡើយដោយគេបានធ្វើស្ងាត់ៗជាមួយ

នឹងសមត្ថកិច្ចហាក់បីដូចជាកំពុងមានការឃុបឃិតនិងលាក់បាំងរឿង

អ្វីមួយថែមទាំងមិនអនុញ្ញាតអោយផ្តិតយករូបជនរងគ្រោះផងដែរ

ដើម្បីងាយស្រួលអោយគេបញ្ជូនសពទៅដល់ក្រុមគ្រួសារដោយមិន

មានបញ្ហា និងប្រកបដោយភាពរលូន ។គួរបញ្ជាក់ដែរថា ទីតាំងរបស់

សណ្ឋាគារខេមរា១ នេះ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង

បាត់ដំបង ខេត្តបាត់ដំបង ជាក់ស្តែងនៅវេលាម៉ោង ៣:៣០នាទី

រសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨មានការភ្ញាក់ផ្អើលមួយបាន

កើតឡើងដោយសារតែបុគ្គលិករៀបចំបន្ទប់ចំនួន២នាក់ បានទៅ

គោះ ទ្វារបន្ទប់លេខ ៣២១ ដើម្បីសុំភ្ញៀវរៀបចំសម្អាតបន្ទប់ ព្រោះ

បន្ទប់នេះ មាននារីវ័យក្មាងម្នាក់មកជួលសម្រាកម្នាក់ឯង ។

 

ប៉ុន្តែក្រោយពីមិនមានចម្លើយឆ្លើយតប បុគ្គលិកក៏បានយកសោបើក

បន្ទប់នេះឡើង ប្រទះឃើញនារីរូបនោះបានដេកផ្កាប់មុខស្លាប់បាត់

ទៅហើយ ពេលនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចក្រុងដើម្បីចាត់

អោយកំលាំងមន្ត្រីជំនាញចុះទៅពិនិត្យកន្លែងកើតហេតុ រួមសហការ

ជាមួយនឹងមន្ត្រីសុខាភិបាលផងដែរ ។ បើយោងតាមការបំភ្លឺពី

កន្លែងទទួលភ្ញៀវបានអោយដឹងថា នារីរង គ្រោះមានឈ្មោះ

សុខ ចាន់ភក្តី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ តាពុកក្រោម

សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានមក ស្នាក់នៅចំនួន

២ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែមេសា នេះ ស្រាប់ តែមានរឿង

កើតឡើងតែម្តង ។

ក្រោយពីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រដែលបានសហការ ជា

មួយគ្រូពេទ្យធ្វើការត្រួតពិនិត្យសពរួចមកបានធ្វើការសន្និដ្ឋានថា ជនរង

គ្រោះខាងលើពិតជាស្លាប់ដោយសារជំងឺរបស់ខ្លួនមែនឬអាចថារោ

គគាំង បេះដូងដោយបច្ចុប្បន្នកំពុងរង់ចាំអោយក្រុមគ្រួសារឡើងម

កទទួលយក សពកូនស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តប៉ៃលិនវិញ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2922 នាក់
ខែនេះ :
11644 នាក់
3 ខែនេះ :
26828 នាក់
សរុប :
199650 នាក់