ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
រថយន្តបែនដឹកដី បើកវ៉ាគោយន្តកន្ត្រៃ ជ្រុលរេចង្កូតទៅបុកចូលផ្ទះ ពលរដ្ឋ រងការខូចខាតទាំងស្រុង
Fri,15 May 2020 (Time 12:24 PM)
ដោយ ៖ អុល រតនា (ចំនួនអ្នកអាន: 112នាក់)


ពោធិ៍សាត់ ÷ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 
៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០  ស្ថិតនៅភូមិ
ខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
 
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករជាប្រភេទរថយន្តបែន ម៉ាក 
Dewoo ព៌ណក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-9949 ធ្វើចរាចរណ៍
ពីជើងទៅត្បូងបើកវ៉ាជែងគោយន្តកន្រ្តៃបួងចង្កូតជ្រុល  មកឆ្វេងទៅ
បុកផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាត រថយន្ត០១គ្រឿង
 ផ្ទះ០១ខ្នង ទំហំ ៦X១៣ម៉ែត្រ ជញ្ជាំងឈើ ដំបូលស័ង្កសី និង 
សម្ភារ:នៅក្នុងផ្ទះមួយចំនួនទៀត ។អ្នកបើកបរបានរត់គេចខ្លួនបាត់
 ក្រោយពេលកើតហេតុ ។ 
 
ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុះ សា ភេទប្រុស អាយុ៥៨ឆ្នាំ 
រីឯប្រពន្ធឈ្មោះ ម៉ាត់ សុំ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើត
ហេតុ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅតំណាង
រថយន្តបង្ក ដើម្បីយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល
ស្រុកក្រគរ ជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។ 
ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យរងរបួសមនុស្សនោះទេ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
211 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2921 នាក់
ខែនេះ :
11643 នាក់
3 ខែនេះ :
26827 នាក់
សរុប :
199649 នាក់