ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
តើមានអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធមួយណាទទួលខុសត្រូវត្រីស្លាប់ក្នុងកសិណប្រាសាទបាគងដែរឬទេ?
Thu,11 June 2020 (Time 03:28 PM)
ដោយ ៖ បញ្ញា សៀមរាប (ចំនួនអ្នកអាន: 106នាក់)


សៀមរាប ÷ ប្រជាពលរដ្ឋបានលើកឡើងថាមន្ត្រីអាជ្ញាធរ ជាតិអប្សរា បើផ្ទះខ្ទមប្រជាពលរដ្ឋសុំធ្វើជ្រកដើម្បីរស់មើល ឃើញណាស់ ចុះរុះរើយ៉ាងសកម្ម តែទឹកក្នុងកសិណ ប្រាសាទបាគង គ្មានមន្ត្រីអាជ្ញាធរជាតិអប្សរាណាបើក ភ្នែកមើលនោះទេ ? ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង ក៏ដូចជាក្នុងខេត្ត សៀមរាបទាំងមូល មានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រី អាជ្ញាធរជាតិអប្សរា ថាមិនមានវិធានការនិងឆន្ទៈដើម្បី ការពារសម្បត្តិវប្បធម៌ដូចជា កសិណប្រាសាទបាគង ដែលរីងទឹកបណ្ដាលអោយត្រីយក្យស្លាប់អស់ 11 ក្បាល ទើបនាំគ្នាបូមទឹកដាក់ ។ ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា ទឹកក្នុងកសិណ ប្រាសាទបាគង មិនមែនរីងហូរដូចទឹកបាក់ទំនប់ទាន់ នោះទេ ហេតុអ្វីមន្ត្រីអាជ្ញាធរជាតិអប្សរា មើលមិនឃើញ ឬក៏ធ្វើគ្មានប្រយោជន៍មិនបានលុយ? តែបើរុះរើផ្ទះប្រជា ពលរដ្ឋក្រីក្រ ធ្វើជ្រកកោណដើម្បីរស់ម្ដេចក៏ដើរលឿនម៉្លេះ ។ ចំពោះបញ្ហាការរីងទឹកក្នុងកសិណប្រាសាទបាគង អង្គភាពគេហទំព័រ ថ្ងៃថ្មី មិនអាចសុំការបំភ្លឺពីលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបាននោះទេ ព្រោះតេចូលមិនលើក ។ ហើយអង្គភាពគេហទំព័រ ថ្ងៃថ្មី ក៏មិនអាចសុំការបំភ្លឺពី លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាខេត្ត សៀមរាបបានដែរ ដោយសារតែ តេ ចូលហើយមិនលើក នៅវេលាម៉ោង 11:44 ដល់ 11:48 ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2020 នេះ ។ ចំពោះបញ្ហានេះលោកអភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា បានបញ្ជាក់ថាលោកមិនបានដឹងទេ ហើយ ទើបតែដឹងពេលដែលមន្ត្រីអាជ្ញាធរស្រុក ចុះបូមទឹកដាក់ កសិណ ទើបមន្ត្រីស្រុករាយការណ៍ជូន ហើយចំពោះបញ្ហា ការរុះរើផ្ទះប្រជាពលរដ្ឋ លោកកំពុងចំ គណៈកម្មការដើម្បី មានការសហការគ្នារវាងអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា មុននិងរុះរើផ្ទះប្រជាពលរដ្ឋ ។ ជាចុងក្រោយប្រជាពលរដ្ឋចង់ដឹងថាតើស្ថាប័ន ខាងណា ទទួលខុសត្រូវ រាល់បញ្ហា ដែលកសិណប្រាសាទបាគង រីទឹកបង្កអោយត្រីយក្សស្លាប់ 11 ក្បាល តើមានស្ថាប័ន ណាទទួលខុសត្រូវ ដែរឬទេ ?៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2926 នាក់
ខែនេះ :
11648 នាក់
3 ខែនេះ :
26832 នាក់
សរុប :
199654 នាក់