បន្ទាយមានជ័យ ÷ពលរដ្ឋជាង១០០គ្រួរសារមកជួបជុំគ្នានៅវត្តទឹកជោរ.ប្រត្តិកម្មតវ៉ា ដែលសមាជិកក្រុមប្រឹក្សាឃុំម្នាក់ធ្នេីរបាយការណ៍ភូត កុហក់ជូនទៅថ្នាក់លេីដេីម្បីដោះដូរមេភូមិ មូលហេតុច្បាស់.ក្រោយលិចលឺព័ត៌មានថាសមាជិកក្រុមប្រឹក្សាឃុំមួយរូបបានធ្វេីរបាយការណ៍ភូតកុហក់ថ្នាក់លេីថាប្រជាពលរដ្ឋជាង១០០គ្ររសារបានផ្តិតមេដៃស្នេីសុំឲ្យមានការដោះដូរមេភូមិចេញនោះវាមិនពិតឡេីយ.ប្រជាពលរដ្ឋជាង១០០គ្រួរសារក្រោយពីបានដំណឹងដ៍ក្តុកក្តួលនេះភ្លាមក៍បានមកជួបជុំគ្នានៅបរិវេណវត្តខាងលេីដេីម្បីសុំឲ្យសមាជិកក្រុមប្រឹក្សារូបនោះចេញមកបំភ្លឺជុំវិញករណីខាងលេីថាពួកគាត់ផ្តិតមេដៃដោះដូរមេភូមិ.ប្រត្តិកម្មរបស់ប្រជាពលរដ្ឋ បានឲ្យសមាជិកក្រុមប្រឹក្សាឃុំចេញមកដោះស្រាយខណះនោះត្រូវបានអវត្តមាន ជាប់រវល់ និងលោកមេឃុំផងដែរ។ ប្រជាពលរដ្ឋជាង១០០គ្រួរសាររស់នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានប្រត្តិកម្មយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី២៥ខែកក្តដាឆ្នាំ២០២០ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ ឈ្មោះអឿ ហៃ និងមេឃុំបានសំគំនិត្យគ្នាមួលបង្កាច់ថាពួកគាត់ផ្តិតមេដៃសុំឲ្យមានការដោះដូរលោកមេភូមិឈ្មោះរៀន ប៊ុនណាល់ជាមេភូមិ១៨ឆ្នាំកន្លងមកនេះលោកមេភូមិ មិនដែលធ្វេីឲ្យពលរដ្ឋថ្នាំងថ្នាក់ម្តងណាឡេីយ ពលរដ្ឋត្រូវការធ្វេីឯកសារផ្សេងៗ រហ័សបានដូចចិត្ត ហេីយមិនបានគិតថ្លៃសេវាកម្មអ្វីនោះដែរ.មានតែគាត់ជួយនៅសេវាកម្មដែលពលរដ្ឋសំណុំពរអ្វីផ្សេងៗលោកមេភូមិមិនដែលបដិសេដ្ឋនោះម្តងណាឡេីយ.នេះជាសម្តីពិតរបស់ពលរដ្ឋរស់នៅភូមិខាងលេីបានលេីកឡេីង។ លោករៀន ប៊ុនណាល់មេភូមិទឹកជោរបានឲ្យដឹងថា របៀបរបរការងារដូចមានចែងក្នុងចំណុចទី៥ សេចក្តីណែនាំនេះ ត្រូវចាត់ទុកថាមានកំហុសឆ្គងក្នុងការងារ ក្នុងករណីមេភូមិខុសឆ្គងក្នុងការងារ មេឃុំឬចៅសង្កាត់ ត្រូវធ្វេីការណែនាំជាលាយល័ក្ខអក្សរឲ្យសាមីខ្លួន កែលំល្អចំណុចខុសឆ្គងទាំងនោះ និងត្រូវធ្វេីសេចក្តីការណ៍ជូនក្នុងកិច្ចប្រជុំបន្ទាប់ ករណីទទួលបានការណែនាំហេីយ សាមីខ្លួននៅតែប្រព្រឹត្តិខុសឆ្គងបន្តទៀតនោះ មេឃុំត្រូវធ្វេីសេចក្តីរាយការណ៍ជាបន្ទាន់.ចំពោះលោកមិនបានប្រព្រឹត្តិអ្វីទាល់តែសោះបែជាលោកអឿ ហៃសមាជិកក្រុមប្រឹក្សាឃុំទឹកជោរយកគំនុំផ្ទាល់ខ្លួនមកធ្វេីបាបគាត់ជារៀងរហូត លោកអឿ ហៃសមាជិកក្រុមប្រឹក្សាឃុំបានឲ្យដឹងតាមទូរស័ព្ទថា ការដោះដូរមេភូមិ លោកមិនបានធ្វេីម្នាក់ឯងទេដោយមានការអនុញាត្តពីមេឃុំផងដែរ.រឿងពលរដ្ឋកេីតទុកមិនសុខចិត្តសុំឲ្យរូបលោកចូលទៅបកស្រាយដោះដូរមេភូមិនោះដោយរូបលោកជាប់រវល់.ពលរដ្ឋចង់ដឹងថាតេីមេភូមិមានកំហុសអ្វី.ហេីយមេដៃប្រជាពលរដ្ឋនោះបានមកពីណា.ប្រសិនបេីគាត់ផ្តិតមេដៃដេីម្បីដោះដូមេភូមិពិតមែន.ពួកគាច់មកចាំលោកអឿ ហៃសមាជិកក្រុមប្រឹក្សារបកស្រាយនោះដែរ។
ចំនួនអ្នកទស្សនា