ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក ស៊ុននឌីណាត បានបាញ់ផ្អើលប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិនកណ្ដាលក្រុងសៀមរាប
Mon,10 August 2020 (Time 05:45 PM)
ដោយ ៖ រតនា សៀមរាប (ចំនួនអ្នកអាន: 102នាក់)


សៀមរាប៖ លោក ស៊ុន ឌីណាត ជាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានបាញ់គំរាមមេឃ ផ្អើលប្រជាពលរដ្ឋ កាលពីវេលាម៉ោងប្រមាណជា២០យប់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ។ មានករណីបាញ់បោះសេរីបង្អើលមេឃមួយកើតឡើងនៅចំណុចក្នុងបន្ទាយអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនបង្កមានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់សោះ ហ៊នបាញ់ដោយកាំភ្លើង អាកា៤៧(AK47)អស់ប្រមាណជាង២០គ្រាប់ មិនដឹងខឹងចិត្តរឿងអ្វី? ។ មន្ត្រីខាងលើមានការអាក់អន់ចិត្ត ដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។ យ៉ាងនេះក្តី លោកអនុសេនីយ៍ត្រី អៀង សំអាង ជំនួយការអន្តរាគមន៍ នៃអាវុធហត្ថខេត្តសៀមរាប បានប្រាប់ដល់អ្នកសារព័ត៌មានថា ករណីនេះលោកនៅមិនទាន់ដឹងនោះទេ ដោយសារលោកបានសុំច្បាប់សម្រាក ១សប្តាហ៍ ដូច្នេះបើចង់ដឹងច្បាស់ទាល់តែសួរមេ។ ជុំវិញករណីនេះដែរ ក្រុមអ្នកសារព័ត៌មាន​បានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមទូរស័ព្ទ ចូលជាច្រើនដងតែគ្មានអ្នកទទួល។ ចំណែកសមត្ថកិច្ចមូលដ្ឋានខ្លះលើកឡើងថា ករណីនេះពួកគាត់មិនលូកដៃទេ ដោយសារជាកងកម្លាំងដូចគ្នា។ ចំណែកពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលកំពុងដើរកម្សាន្ត នៅម្តុំព្រះអង្គចេកព្រះអង្គចម មានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានផ្ទុះឡើងនៅកណ្តាលក្រុងសៀមរាបនោះ ។ ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់ខាងលើមកសួរនាំរួចហើយ តែចំណាត់ការ ឬក៏នីតិវិធីបន្តបន្តយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
608 នាក់
ម្សិលមិញ :
434 នាក់
សប្តាហ៍នេះ :
3162 នាក់
ខែនេះ :
12337 នាក់
3 ខែនេះ :
33781 នាក់
សរុប :
225876 នាក់