ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែតកំពុងធ្វើឲ្យអាជីវករមានការប្អូនតែយ៉ាងខ្លាំង
Tue,04 August 2020 (Time 08:05 PM)
ដោយ ៖ សំណាង (ចំនួនអ្នកអាន: 102នាក់)


ក្រុងប៉ោយប៉ែត៖ បងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរចំពោះ មន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងខ្លាំង ដែលបញ្ជាឲ្យកូនចៅ ចាន់ក៏ប្រមូលលុយពីក្រុមពួកឈ្មួញនាំទំនិញចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត។ លោក ងួន កុសល ដែលជាប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រឹតបន្តឹងឲ្យកូនចៅ ទារប្រាក់ពីបងប្អូនអាជីវករនាំទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលនេះ ឋិតនៅក្នុងជម្ងឺកូវីដ១៩ ដែលអ្នករកស៊ី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងជួបការលំបាក ។ បើតាមការត្អូញត្អែពី ប្រជាពលរដ្ឋដែលជាអាជីវកររស់ នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត បាននិយាយតៗគ្នាថា ទោះបីជាប្រទេសថៃបិទ ៤ ខែឬក៏១ឆ្នាំឬក៏ ១០ ឆ្នាំក៏ដោយ មិនខ្វល់ដែរ ព្រោះមានកូនចៅលោកងួនកុសលដើរប្រមូលលុយដាក់ហោប៉ៅក្រៅផ្លូវការដើម្បីចែកគ្នាហើយហើយចំណែកឯថវិកាចូលរដ្ឋត្រូវបានបាត់ដោយជំងឺកូវីដ19 ខណៈដែលកន្ទេលធំបន្លំដេក ។ រាល់ថ្ងៃទំនិញដែលនាំចូល ដឹកតាមរថយន្តកុងតឺន័រ រថយន្តគ្រប់ប្រភេទ និងទំនិញគ្រប់ប្រភេទ បានដឹកចេញពីប្រទេស ថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត តែទំនិញពីខ្មែរដឹកទៅប្រទេសថៃ ចេញចូលជា ហូរហែ មិនអាចគេចផុតពីកណ្ដាប់ដៃកូនចៅរបស់លោកងួនកុសលប្រធានការិយាល័យគយនិងរដ្ឋាករក្រុងប៉ោយប៉ែតបាននោះទេ។ ។ អាជីវករខ្មែរដែលនាំទំនិញចូលក្នុងប្រទេសថៃមានដូចជា ឡានដឹកត្រី អេតចាយ និងគ្រឿងសិប្ប កម្មផ្សេងៗ នេះតាមការលើកឡើងរបស់ ប្រជាពលរដ្ឋដែលជាអាជីវកររកស៊ីនៅក្នុងក្រុងប៉ោយប៉ែត អាជីវករបានបន្តទៀតថា ការរកស៊ីរបស់ ពួកគាត់ នៃសម័យកូវីដ១៩ នេះវាពិតជា ពិបាក ខ្លាំង ណាស់ ណាមួយ ការដឹក ទំនិញឆ្លងកាត់ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ពាក់ព័ន្ធនិង មន្ត្រី ជំនាញ ដែលជាមន្ត្រីគយ ខ្មែរ នៅប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែតបានតម្រូវឲ្យបង់លុយ ក្នុងមួយរថយន្ត តម្លៃ ពី១០មុឺនរៀល ទៅដល់ ៥០ម៉ឺនរៀល ក៏មាន ដែរ ។ បើអាជីវករមិនព្រមបង់លុយ អោយមន្ត្រីគយដែលជាកូនចៅលោក ងួន កុសល ដែលជាអ្នកដើរប្រមូលលុយដោយមិនមានចេញវិក័យបត្រនោះទេ គឺមិនអាចនឹងឆ្លងកាត់បានឡើយ ។ ពាក់ព័ន្ធនឹងបញ្ហា ខាងលើនេះអង្គភាពគេហទំព័រ ស្ពាននាគ ពុំអាចសុំការបំភ្លឺពី លោក ងួនកុសលប្រធានការិយាល័យគយនឹងរដ្ឋាករច្រកទ្វារអន្តរ ជាតិ ប៉ោយប៉ែតបានឡើយ? អង្គភាពយើងខ្ញុំ នឹងរងចាំការបកស្រាយបំភ្លឺ ពីលោក ងួន កុសល រាល់ម៉ោងធ្វើការ នៅក្នុងការត្អូញត្អែរ របស់ ប្រជាពលរដ្ឋ ដែលជាអាជីវករបានចោទប្រកាន់ខាងលើ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2924 នាក់
ខែនេះ :
11646 នាក់
3 ខែនេះ :
26830 នាក់
សរុប :
199652 នាក់