ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ខារ៉ាអូខេ ឡាហ្វីរ៉ា បើកដំណើរការផ្គើននឹងកិច្ចសន្យាដែលសមត្ថកិច្ចចុះផ្អាកកន្លងមក
Tue,01 September 2020 (Time 04:07 PM)
ដោយ ៖ ស្ពាននាគ (ចំនួនអ្នកអាន: 45នាក់)


បន្ទាយមានជ័យ÷ សមត្ថកិច្ចតូចតាចបានខ្សឹបប្រាប់ថា ខារ៉ាអូខេ ឡាហ្វីរ៉ា ដែលលួចបើកដំណើរការ តែសមត្ថកិច្ចចុះផ្អាកឲ្យបិត នឹងធ្វើកិច្ចសន្យារួចម្ដងមកហើយ តែរាល់ថ្ងៃគេឃើញថា ខារ៉ាអូខេ ឡាហ្វីរ៉ា ដែលស្ថិតក្នុង បាលិលេយ្យ១ សង្កាត់ នឹងក្រុង ប៉ោយប៉ែត កំពុង លួចបើក ដំណើរយ៉ាងរលូន ផ្គើនជាមួយបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ផ្គើនសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កម្ពុជា ក្នុងកំឡុងជម្ងឺកូវិដ-19 កំពុងកើតមានក្នុងប្រទេសកម្ពុជា ។ សូមបញ្ជាក់ថា នៅក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា ក៏មានបង្កប់នូវល្បែង ហ្គេមបាញ់ត្រី ផងដែរ។ ប្រភពពីពលរដ្ឋដែលរស់នៅជិតខារ៉ាអូខេ ឡាហ្វីរ៉ា នេះ បានឲ្យដឹងថា គេឃើញមានភ្ញៀវចេញ-ចូល រាល់ថ្ងៃ ហើយម្យ៉ាងវិញទៀត សំលេងចាក់ភ្លេង បានលឺចេញមកខាងក្រៅ រំខានការដេកពួនផងដែរ។ ប្រភពជាច្រើន ដែលនៅហាងការហ្វេ ក្បែខារ៉ាអូខេ ឡាហ្វីរ៉ា បានឲ្យដឹងដែរថា នៅទីតាំងមួយនេះបើកដំណើរទាំងយប់ទាំងថ្ងៃ ព្រោះគេបានសង្កេតឃើញថា មានសំលេង ចាក់ភ្លេង លឺចេញមកខាងក្រៅជារៀងរាល់ថ្ងៃ។ ចំពោះករណីខាងលើនេះ សូមស្នើដល់លោកឧត្ដមសេនីយ៍ត្រី សិទ្ធ ឡោះ ជួយពិនិត្យមើលខារ៉ាអូខេ ឡាហ្វីរ៉ា សារជាថ្មីម្ដងទៀត កំពុងតែផ្គើននឹងកិច្ចសន្យាដែលកន្លង មកសមត្ថកិច្ចបានចុះបញ្ឈប់ផ្អាកមិនឲ្យមានការបើកខារ៉ាអូខេទៀតនោះទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2925 នាក់
ខែនេះ :
11647 នាក់
3 ខែនេះ :
26831 នាក់
សរុប :
199653 នាក់