ឧត្តរមានជ័យ÷ សព្វថ្ងៃគេសង្កេតឃើញក្រុមហ៊ុន មង្គល ឋាន: បានសម្រុកនាំសត្វជ្រូករស់ពីប្រទេសថៃតាមច្រកទាអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យយ៉ាង គុំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុម ហ៊ុន មង្គល ឋាន: ម្ចាស់ ក្រុមហ៊ុន ត្រូវបានគេស្គាល់ លោក វរ:សេនីយ៍ត្រីមង្គល ឋាន: ប្រពន្ធហៅ ចែធំ រស់នៅសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។ សេចក្តីរាយការណ៍ពីសង្កាត់អូរស្មាច់បានអោយដឹងថា÷ឈ្មួញដ៌មានអំណាចខាងលើកន្លងមក គេសង្កេតឃើញតែងតែលួចបន្លំនាំជ្រូកពីប្រទេសថៃ លើសពីច្បាប់របស់រដ្ឋមន្រ្តីក្រសួងកសិកម្មដែលបានកំណត់ ជាបន្តបន្ទាប់ ហើយគេមិនដែលឃើញ លោក វ៉ាន ក្តេរ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់ធ្វើការត្រួតពិនិត្យនិងហាមឃាត់អ្វីនោះទេមានតែការបើកភ្លើងខេៀវនិងមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញនាពេលកន្លងមក។ បើចំណែកន្លែង ស្ទុបជ្រូក របស់ ក្រុមហ៊ុន មង្គល ឋាន: វិញនោះ ពលរដ្ឋតែងតែ មានការ រិ:គន់ និងរអ៊ូរទាំ ដែលកម្មករតែងតែបាញ់ទឹកបង្ហៀអាថម៌ជ្រូកហូរចូលមកលើដងផ្លូវជាតិ ជេ:ក្លិនស្អុយដល់មហាជន ដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ បន្ទាប់លេចឮព័ត៌មានពីពរដ្ឋនិងមហាជន នៅក្នុងភូមិផ្អុងសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យ។ក្រុមការងារយើងក៌បានចុះទៅថតផ្តិតពីសកម្មភាពជាក់ស្តែងក៌ឃើញមានសន្តិសុខយាមកាមនៅទីនោះបានប្រត្តិកម្មមកលើអ្នកសាព័ត៌មានដែលបសនថតលើផ្លូវសារណ:មិនក្រុមការយើងថតពីទង្វើរបស់ក្រុមហ៊ុនមង្គល ឋាន:ដែលបង្ហៀទឹកអាថម៌ជ្រូកចូលមកលើដងផ្លូវជាតិនៅចំណុចភូមិខាងលើ។ បន្ទាប់ពីប្រត្តិកម្មពីសន្តិខុសយាមកាមទីនោះមួយសន្ទុះក្រោយមកក៌ឃើញលេចមុខលោកលោក វរ:សេនីយ៍ត្រី មង្គល ឋាន: បើករថយន្ត ចូលកន្លែងស្ទុបជ្រូកនៅទីនោះ ដែលលោកជាម្ចាស់អាជីវកម្ម របស់ ក្រុមហ៊ុន មង្គលឋាន:។ ជំវិញករណីខាងលើក្រុមការងារយើងពុំទាន់សុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនបានទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង៕
ចំនួនអ្នកទស្សនា