ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់ នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីទទួលសេវាចាក់ថ្នាំព្យាបាលភ្នែក នៅមន្ទីពេទ្យឯកជនមួយនៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថា«មន្ទីពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ» នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។ សាច់ញ្ញាតិជនរងគ្រោះ បានប្រាប់សារព័ត៌មាន ថា ជនរងគ្រោះមានឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅម្ដុំបឹងសាឡាង រាជធានីភ្នំពេញ ដែលមានស្វាមីជាអ្នកលក់សាច់គោ។ សាច់ញ្ញាតិជនរងគ្រោះបានរៀបរាប់ទៀតថា ប្អូនរបស់ខ្លួនមានជំងឺ ភ្នែក ទើបមកទួលសេវាព្យាបាល នៅមន្ទីពេទ្យឯកជនមួយនេះ។ ក្រោយពេលចាក់ថ្នាំតាមការណាត់ ស្រាប់តែជនរងគ្រោះប្រតិកម្មជាមួយថ្នាំ បណ្ដាលឲ្យគាំងបេះដូងស្លាប់។ សាច់ញ្ញាតិជនរងគ្រោះបានឲ្យដឹងទៀតថា ពេលនេះក្រុមគ្រួសារបានព្រមទទួលសំណង ពីខាងមន្ទីពេទ្យដោយទទួលបានសំណង ចំនួន ៨០០០ ដុល្លារ។ រីឯសព ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្របៃណី នៅស្រុកក្រគ ខេត្តពោធិ៍សាត់។ ពាក់ព័ន្ធនឹងបញ្ហាខាងលើអង្គភាពគេហទំព័រ ស្ពាននាគ បានព្យាយាមរកការបំភ្លឺពីមន្ទីរពេទ្យភ្នេកដុកទ័រ គង់ ពិសិដ្ឋ ជាច្រើនដងដែរ ក៏ប៉ុន្តែមិនអាចនាក់ទំនងបាន នូវការបំភ្លឺចំពោះបញ្ហាខាងលើនោះទេ។ អង្គភាពគេហទំព័រ ស្ពាននាគ នឹងរងចាំការបំភ្លឺពី មន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ រាល់ម៉ោងធ្វើការចំពោះបញ្ហាខាងលើ៕ នាយកការផ្សាយ - 012 870 490 ការិយាល័យនិពន្ធ - 031 38 34 777
ចំនួនអ្នកទស្សនា