ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំក្រុមការងារនាំយកអំណោយចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ នាឪកាសបុណ្យភ្ជុំបិណ្ឌ
Sat,02 October 2021 (Time 01:25 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 27នាក់)


ឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំក្រុមការងារនាំយកអំណោយចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ នាឪកាសបុណ្យភ្ជុំបិណ្ឌ ព្រះវិហារ ÷ នៅព្រឹក០១ ខែតុលា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខ កងកម្លាំងទាំងបី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមានទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ។ អញ្ជើញចូលរួមអមដំណើរនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត ។ ក្នុងដំណើរចុះជួបសួរសុខទុក្ខឯកឧត្តម និងក្រុមការងារត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្ដៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងទាំងអស់ នៃទីបញ្ជាការ និងស្នងការដ្ឋាន នៃកងកំលាំងទាំងបី។ ឯកឧត្តមក៏ទទួលបាននូវការជូនពរ និងថ្លៃងអំណរគុណ យ៉ាងជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំនៃកងកំលាំងទាំងបី ក្នុងខេត្តព្រះវិហារផងដែរ ។ មានប្រសាសន៍នៅក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ការជួបសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ គឺដើម្បីអបអរសាទរដល់ កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ និងបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមផ្ទាល់ មកលើកងកម្លាំង និងបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងរវាងរដ្ឋបាលខេត្ត និងកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ ។ ជាមួយនេះ ឯកឧត្តមក៏បានធ្វើការកោតសរសើរទៅដល់កងកម្លាំងទាំងអស់ ដែលកន្លងមកនឹងនៅពេលបច្ចុប្បន្ន បានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនា របស់ប្រជាជនទូទាំងខេត្តព្រះវិហារ ។ឯកឧត្តមក៏បានផ្ដាំផ្ញើទៅដល់កងកម្លាំងទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នឹងវិធានការ ០៣កុំ និង ០៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។ សម្ភារៈដែលបានយកមកប្រគល់ជូនដល់កងកម្លាំងទាំងបី នាឱកាសនោះរួមមាន ក្នុងមួយកងកម្លាំងៗ ទទួលបានអង្ករ ២០០គីឡូក្រាម ទឹកសុទ្ឋ ២០កេស មី ២០កេស ទឹកក្រួច ១០កេស អាល់កុល 30លីត្រ ម៉ាសចំនួន ២៥០០បន្ទះ និងថវិកា ២លានរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
381 នាក់
ម្សិលមិញ :
378 នាក់
សប្តាហ៍នេះ :
2773 នាក់
ខែនេះ :
12935 នាក់
3 ខែនេះ :
39830 នាក់
សរុប :
360547 នាក់