ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឯកឧត្តម នាយឧត្តមសនីយ៍ មាស សុភា ចូលរួមចែកសត្វពពែចំនួន ១០ក្បាល ជូនដល់សហគមន៍ចំនួន២ និងនាំយកនៅអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាប្រគល់ជូនចាស់ជរាទីទាល់ក្រចំួនន ២០០ គ្រួសារក្នុងស្រុករវៀង!
Sun,24 October 2021 (Time 06:06 PM)
ដោយ ៖ តារាភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 25នាក់)


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះឯកឧត្តម នាយឧត្តមសនីយ៍ មាសសុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជកា កងកំលាំងទាំងបី ជុំវិញខេត្តបានអញ្ជើញចូលរួម ក្នុងពិធីចែកពូជពពែចំនួន ១០ក្បាល ដល់សហគមន៍ ជាំពេន និងសហគមន៍ដំណាក់ចង្ហាន់ ព្រមទាំងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ចាសជរាក្រីក្រចំនួន ២០០ គ្រួសារ ក្នុងស្រុករវៀង។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានមានប្រសាសន៍ថា នៅថ្ងៃនេះយើងខ្ញុំនិងបងប្អូនប្រជាពលរដ្ឋក្នុងស្រុករវៀងមានចិត្តសោមនស្សរីករាយក្រៃលែង ដែលមានថ្នាក់ដឹកនាំបានចុះសួរសុខទុកនិងនាំយកនៅអំណោយមកប្រគល់ជូននាពេលនេះ។ ហើយនៅក្នុងស្រុករវៀងមានតំបន់ការពារធម្មជាតិចំនួន ០២ ដែលស្ថិតនៅភូមិសាស្រ្តស្រុករវៀងគឺ ដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃ ព្រៃឡង់។ ហើយសហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ មាន សមាជិកចំនួន ២៣៤ គ្រួសារ មានផ្ទៃដីចំនួន ៣.៤២២ ហិកតា និង សហគមនតំបន់ការពារធម្មជាតិដំណាក់ចង្ហាន់ ត្រូវបាន បង្តើតឡើងនៅឆ្នាំ ២០១០ មាន សមាជិកចំនួន ៣៥២ គ្រួសារ។ ដោយក្នុងឆ្នាំ ២០១៧ សហគមន៍តំបន់ការពារធម្មជាតិជាំពេន បានទទួលពូជសត្វចិញ្ចឹមពីគម្រោងលើកកម្ពស់ជីវភាពសហគមន៍ការពារតំបន់ធម្មជាតិ របស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដែលមាន ពូជគោញីចំនួន ២០ ក្បាលសម្រាប់ចែកជូនដល់សមាជិកសហគមន៍ចំនួន ២០ គ្រួសារនិងពូជមាន់ ១១០ គីឡូក្រាមសម្រាប់ចែកជូនដល់សមាជិកសហគមន៍ចំនួន ១១ គ្រួសារ ។ ក្រៅពីនេះសហគមន៍ជាំពេនក៏ធ្លាប់ទទួលបានពូជសត្វពពែ ពីគម្រោងរបស់អង្គការទស្សនៈពិភពលោក ក្នុងឆ្នាំ ២០០៩ ចំនួន ២៥ ក្បាលសម្រាប់ចែកជូនយុវជនក្នុងភូមិ ។ ក្នុងកំឡុងពេលនៃចិញ្ចឹមពពែនោះ ផលដែលទទួបានគឺក្រុមយុវជន ៤០% និង៦០% ផ្ដល់ជូនសហគមន៍ដើម្បីយកទៅអភិវឌ្ឍន៍ផ្សេងៗ ។ សហគមន៍ទទួលបានចំណូលប្រមាណពី ៧ ទៅ ៨លានរៀល ពីការចែកផលជាមួយក្រុមយុវជន តែចិញ្ចឹមនោះបានរយៈពេលតែ ៣ ទៅ ៤ឆ្នាំ ប៉ុណ្ណោះ ដោយសារមិនមានអ្នកទទួលខុសត្រូវច្បាស់លាស់ ។ ក្រោយមកនៅឆ្នាំ ២០១៨ រោងចិញ្ចឹមសត្វពពែនេះ ត្រូវបានសហគមន៍កែច្នៃទៅជារោងតម្បាញរបស់សហគមន៍វិញ តែបន្ទាប់មកក៏គ្មានដំណើការ ។ ហើយសហគមន៍នេះបានចុះល្បាតជាប្រចាំ ដើម្បីថែរក្សាការពារធនធានធម្មជាតិ ដែលមានការសហការបានល្អពី មន្រ្តីឧស្យានុរក្សងអាជ្ញាធរមូលដ្ឋាន ។ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃ ពោពេញដោយបរិយាកាសស្និទ្ធស្នាល សោមនស្សរីករាយក្រៃលែង នៅក្នុងឃុំរមទម ស្រុករវៀង របស់យើងបានទទួលនៅពូជពពែ ដើម្បីចែកជូនដល់សហគមន៍ ជាំពេន និងសហគមន៍ ដំណាក់ចង្ហាន់ និងអំណោយជាគ្រឿងឧបភោគបរិភោគព្រមទាំថវិកាផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ ក្នុងនោះមាន ៣ ភូមិ ដោយក្នុង ១ ភូមិមានចំនួន ៣០ គ្រួសារគឺភូមិបង្កើនផល ភូមិស្វាយដំណាក់ចាស់ និងភូមិស្វាយដំណាក់ថ្មី និង១១០គ្រួសារទៀតមកពីឃុំចំនួន២ គឺឃុំរមណីយ និងឃុំរមទម ស្មើនិង ៥ភូមិដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ត្រីខ ១យួរ មី១កេស អាវ១ និងថវិកា២០.០០០រៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួល បន្ទុបបេសកកម្មពិសេសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ។ ហើយឯកឧត្តមបានផ្ដាំផ្ញើដល់យុវជនដែលទទួលបានសត្វពពែមចិញ្ចឹមនាពេលនេះឯកឧត្តមសង្ឃឹមថាមិនដូចពេលមុនៗទៀតនោះទេ ត្រូវទទួលបានភាពជោគជ័យត្រឡប់មកវិញ ក្នុងនាមជាយុវជនគុំរូ។ ឯកឧត្តម នាយឧត្តមសនីយ៍ មាស សុភា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការសួរសុខទុកពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនៅវិបត្តិទីទាល់ក្រ ដោយសម្ដេចមិនទុកឲអ្នកណាម្នាក់ដាច់ពោះស្លាប់នោះទេ ហើយសម្ដេចតែងតែគិតគូរជាប្រចាំដល់សុខនិងទុករបស់យាយ តា អ៊ុំ ពូ មីង និងបងប្អូនមិនឲរស់នៅឯកការនោះឡើយ ។ នាឱកាសនោះដែលឯកឧត្តមបានផ្ដាំផ្ញើឲក្រុមការងារយុវជនចិញ្ចឹមសត្វក្នុងសហគមន៍ត្រូវយកចិត្តទុកដាក់មើលថែសត្វចិញ្ចឹម(សត្វពពែ)ឲបានល្អប្រសើរ ព្រោះបើយើងយកចិត្តទុកដាក់ក្នុងការមើលថែវាឲបានល្អ ផលតបស្នងនិងត្រឡប់មកយើងវិញជាក់ជាមិនខាន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
473 នាក់
សប្តាហ៍នេះ :
3119 នាក់
ខែនេះ :
13823 នាក់
3 ខែនេះ :
40707 នាក់
សរុប :
375430 នាក់