ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឈ្មួញឈើ ឈ្មោះ មោល ខ្លាំងជាងមន្រ្តីជំនាញក្នុងស្រុកជីក្រែង មែនទេ ទើបមិនបង្រ្កាប ?
Sun,03 October 2021 (Time 05:16 PM)
ដោយ ៖ តុលាកាណាល់ 092593388 (ចំនួនអ្នកអាន: 17នាក់)


តាមប្រភព ច្បាស់ការឲ្យ ដឹងទៀតថា បើមន្ត្រីជំនាញ បង្រ្កាប គឺបង្រ្កាបតែ ក្រុមឈ្មួញ ណា ដែល មិនបង់លុយ ឲ្យតែ ប៉ុណ្ណោះ តើករណីនេះ ពិតដែរទេ? មហាជនកំពុង ដាក់ជាចំងល់និងសំនួរថា តើ មន្រ្តី ជំនាញ នៅក្នុងស្រុកជីក្រែង មានឆន្ទះ ក្នុងការបង្រ្កាបបទល្មើស ផលអនុផល ព្រៃ ឈើ ឬ ការពារព្រៃឈើ ពិតប្រាកដ ដែរទេ? បើមានឆន្ទះ ក្នុងការ ការពារព្រៃឈើ មែននោះ ហេតុ អ្វី បទល្មើស ព្រៃឈើ ដឹកជញ្ជូន ភ្លូកទឹកភ្លូកដី បែរជាមន្រ្តី ជំនាញ មិនសូវយកចិត្តទុកដាក់ ក្នុងការបង្រ្កាប ឬទប់ស្កាត់ បែបនេះ ? ក្នុងនោះ មហាជន សង្ឃឹមថា មន្រ្តីជំនាញ ទាំងអស់ ក្នុងស្រុកជីក្រែង និង ធ្វើការទប់ស្កាត់ ក្រុមឈ្មួញ ជាពិសេស មេឈ្មួញឈើ ឈ្មោះ មោល ដែលល្បី យូរហើយ ក្នុងការរកសុី បទល្មើស ព្រៃឈើ ក្នុង១ថ្ងៃ ដឹកជញ្ជូន ៣ ទៅ ៤ ជើង តែនៅ មិនទាន់ ឃើញ មន្រ្តីជំនាញ បង្រ្កាបសោះឡើយ ទោះបីដឹកជញ្ជូន ឆ្លងកាត់មុខ ស្នាក់ការ របស់មន្រ្តីជំនាញពាក់ព័ន្ធ ក៏ដោយ ។ ជុំវិញបញ្ហា នេះលោក ភោគ វិរៈ នាយសង្កាត់ រដ្ឋបាល ព្រៃឈើ ខ្វាវ សារព័ត៌មាន យើង មិនអាចសុំការ បំភ្លឺបានទេ ព្រោះទូរស័ព្ទ របស់គាត់ ខល មិនដែរ ចូលទេ គឺ ខល ពេល ណាជាប់ រវល់ពេលនោះ។ រីឯលោក ពៅ ជុំ ប្រធានបរិស្ថាន ស្រុកជីក្រែង បានប្រាប់សារព័ត៌មាន យើងឲ្យ ដឹងថា ចាំលោក ឲ្យមន្ត្រីក្រោមឱវាទ ចុះបង្រ្កាប ។ ដោយឡែកលោក សាំង វង្សសំរិទ្ធ ហៅ តា ហុង ដា នាយសង្កាត់រដ្ឋបាល ព្រៃឈើ ជីក្រែង និង លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើ ជីក្រែង សារព័ត៌មាន យើង មិនទាន់បានទទួល ការបំភ្លឺទេ ដោយសារ គ្មានលេខ ទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះអង្គភាព សារព័ត៌មាន យើង រីករាយ ទទួល ការបកស្រាយ រៀងរាល់ ម៉ោងធ្វើការ។ ជាចុងក្រោយ នេះ មហាជន សង្ឃឹមថា លោក ម៉ុង ប៊ុនលីម នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្ត សៀមរាប និង ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្ត សៀមរាប និង ចាត់មន្ត្រីក្រោមឱវាទ ស៊ើប អង្កេត ករណីនេះ និង មានវិធានការណាមួយជាបន្ទាន់ផងចុះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
366 នាក់
ម្សិលមិញ :
378 នាក់
សប្តាហ៍នេះ :
2758 នាក់
ខែនេះ :
12920 នាក់
3 ខែនេះ :
39815 នាក់
សរុប :
360532 នាក់