ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឈើនៅតែកាប់បំផ្លាញដដែល....
Fri,08 October 2021 (Time 09:04 AM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 14នាក់)


គេសង្កេត ឃើញមាន មេឈ្មួញឈើ ឈ្មោះ ណន រូបនេះដឹកជញ្ជូនឈើ យ៉ាងសប្បាយ រីករាយ ក្នុងមួយថ្ងៃ ៣ ទៅ ៤ជើង ជាប្រចាំ តែមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថាន និងប៉ូលិសសេដ្ឋកិច្ច នៅតាមដងផ្លូវ ចាប់ពីស្នាក់ការបរិស្ថាន ស្រោង និង ស្នាក់ការបរិស្ថាន ក្បាលដំរី ព្រមទាំង សង្កាត់់ រដ្ឋបាលព្រៃឈើ ខ្វាវ ដែលមានលោក វ៉នសាវុធ និង លោក សាំង វង្សសំរិទ្ធ ហៅតា ហុង ដា នាយសង្កាត់រដ្ឋបាល ព្រៃឈើ ជីក្រែង ខ្ពើម យកភ្នែកមើល ឬ បង្រ្កាបសោះឡើយ។ តាមប្រភព ច្បាស់ការឲ្យ ដឹងទៀតថា បើមន្ត្រីជំនាញ បង្រ្កាប គឺបង្រ្កាបតែ ក្រុមឈ្មួញ ណា ដែល មិនបង់លុយ ឲ្យតែ ប៉ុណ្ណោះ តើករណីនេះ ពិតដែរទេ? ជាក់ស្តែងនៅរសៀលថ្ងៃទី ០៤ ខែតុលាឆ្នាំ ២០២១ ឈ្មួញឈើឈ្មោះ ណន បានធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើ ចេញពីឃុំខ្វាវមកដល់ឃុំពង្រលើ សារព័ត៌មានយើងបានរាយការណ៍ជូនដល់លោក វ៉ន សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីបង្ក្រាបតែលោក វ៉ន សាវុធ ឆ្លើយថាលោកនៅម្នាក់ឯង ចាំលោករាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុកដើម្បីសុំកម្លាំងបង្ក្រាប តែបាត់សូន្យឈឹង ។ បន្ទាប់មកសារព័ត៌មានយើងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយលោកបានប្រាប់ថាលោកឱ្យអធិការស្រុកជីក្រែង បញ្ជាកម្លាំងចុះទៅហើយ តែកម្លាំងអធិការស្រុកជីក្រែងក៏មិនឃើញដែរ មួយណាក៏ដូចមួយណារងចាំបាត់ដំណឹងស្ងាត់ឈឹងមិនឃើញមានស្រមោលមន្ត្រីជំនាញឬក៏សមត្ថកិច្ចពាក់ព័ន្ធណាចុះទៅបង្ក្រាបនោះទេ ឬមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានទទួលផលប្រយោជន៍ពីលោក ណន មេឈ្មួញឈើហ្នឹងហើយទេដឹង ? ។ ទោះបីជាមានបទបញ្ជាពីលោកស្នងការរងទទួលបន្ទុកបទល្មើសសេដ្ឋកិច្ចយ៉ាងណាក៏លោកវរសេនីយ៍ទោ តាំង លីហេង មិនឃើញបញ្ជាកម្លាំងទៅបង្ក្រានឡើយ ។ ទង្វើរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកជីក្រែងបែបនេះប្រហែលបានទទួលផលប្រយោជន៍ពីលោក ណន ហ្នឹងដែរទេដឹង? បានជាមិនចុះទៅបង្ក្រាប ។ រីឯលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងវិញនោះ សារព័ត៌មានយើងបានតេទៅលោកជាច្រើនដងតែលោកមិនលើកទូរស័ព្ទឡើយ បទល្មើសព្រៃឈើកើតជារៀងរាល់ថ្ងៃក្នុងស្រុកជីក្រែងតែលោក ពៅ ប៊ុនធឿន បែរជាសម្ងំស្ងៀមធ្វើមិនដឹង ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
378 នាក់
សប្តាហ៍នេះ :
2787 នាក់
ខែនេះ :
12949 នាក់
3 ខែនេះ :
39844 នាក់
សរុប :
360561 នាក់