ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ជនជាតិថៃ បាញ់គ្នាជាមួយ ប៉េអិមក្រុងប៉ោយប៉ែត ក្នុងហាងផឹកសុី បណ្តាលឲ្យ មានអ្នករងរបួសស្រាលជាង១០នាក់ និង របួសធ្ងន់ម្នាក់
Sun,21 November 2021 (Time 11:16 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 8នាក់)


បន្ទាយមានជ័យ ÷ មានការភ្ញាក់ផ្អើលពេញក្រុង ប៉ោយប៉ែត ទាំងយប់ បន្ទាប់ពីមានករណីផ្ទុះ អាវុធ ជិត២០គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសស្រាលជាច្រើននាក់ និងរបួសធ្ងន់ម្នាក់ (ដែលជាមន្ត្រីកងរាជអាវុធហត្ថមិនស្គាល់អត្តសញ្ញាណ ) នេះបើយោងតាមប្រភពពីកន្លែងកើតហេតុ ។ ហេតុការនេះ កើតឡើង នៅចំណុច ហាងផឹកសុីមួយកន្លែងខាងមុខកាសុីណូ ប៉ារ៉ាមិច ឋិតក្នុង ភូមិសាស្ត្រ កាសុីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ : ២៥ នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ តាមប្រភពបានឲ្យដឹងថា ការផ្ទុះអាវុធនេះ បង្ករឡើងដោយជនជាតិថៃ បានឈ្លោះប្រកែកគ្នាក្នុងវង់ផឹកស៊ីហើយក្នុងវង់ផឹកស៊ីនោះមានបុរសម្នាក់ ដែលត្រូវបានគេដឹងថា ជាមន្ត្រីប៉េអិម បន្ទាប់ពី ឈ្លោះប្រកែកនិង ប្រតាយប្រតប់គ្នា ក៏ផ្ទុះអាវុធរវាងជនជាតិថៃនិងមន្ត្រីប៉េអឹមក្នុងវង់ផឹកស៊ី ក្នុងទូកុងតឺន័រ ។ ដោយយោងតាមសេចក្តីរាយការណ៍ មកពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ ផ្ទុះអាវុធជិត២០គ្រាប់នេះ បណ្តាលឲ្យ មានអ្នករងរបួស ជាង១០ នាក់ ក្នុងនោះ មន្ត្រីប៉េអិមម្នាក់រងរបួសធ្ងន់ ត្រូវ បានដឹកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុ គេសង្កេតឃើញថា ក៏មានវត្តមាន របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ និង អាជ្ញាធរ ក្នុងមូលដ្ឋាន បានចុះទៅទីតាំងកើតហេតុផងដែរ។ តែទោះបីជាយ៉ាងណា ក៏ដោយ គេនៅមិនទាន់ដឹងនៅឡើយនោះទេ ថា តើជនជាតិថៃ និង ជនជាតិខ្មែរ ដែលមានតួនាទី ជាមន្ត្រីប៉េអិម មានរឿងអ្វីនិងគ្នាអោយពិតប្រាកដនោះទេ ទើបឈានដល់ការផ្ទុះអាវុធដាក់គ្នាបែបនេះ។ ដោយក្នុងនោះ តាមមតិមហាជនបានលើកឡើង ថា ប្រហែលជា ជនជាតិ ថៃ និង ជនជាតិខ្មែរ ជាមន្ត្រី ប៉េអិម ប្រហែលជា មានទំនាស់គ្នា ក្នុងការ រកសុី ឬ ចែកភាគរយ គ្នាមិនត្រូវហើយ ទើប ផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកបែបនេះ ។ ហើយក្នុងនោះ សារព័ត៌មានយើងនៅមិនទាន់បានទទួលព័ត៌មានច្បាស់ការណ៍មួយពីសមត្ថកិច្ចនៅក្នុងមូលដ្ឋាននៅឡើយនោះទេ " ថាតើ ក្នុងហេតុការនេះ មានអ្នករងរបួសប៉ុន្មាននាក់ ហើយ មានអ្នកស្លាប់ ឬ ក៏អត់" ? ជុំវិញបញ្ហានេះនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការ រង ទទួលផែន ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន យើង ឲ្យដឹងថា ករណីនេះ លោក ក៏មិនទាន់ច្បាស់ដែរ ដោយសារការងារនេះ ខាងកងរាជអាវុធហត្ថ ជាអ្នកធ្វើការ ។ រីឯលោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជ អាវុធហត្ថ ក្រុង ប៉ោយប៉ែត ប្រាប់សារព័ត៌មាន យើង តាមទូរស័ព្ទថាលោកកំពុងធ្វើការ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
311 នាក់
ម្សិលមិញ :
473 នាក់
សប្តាហ៍នេះ :
3101 នាក់
ខែនេះ :
13805 នាក់
3 ខែនេះ :
40689 នាក់
សរុប :
375412 នាក់