ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ
Sat,18 December 2021 (Time 06:59 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 71នាក់)


រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ ខេត្តសៀមរាប ÷ មានសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានមេឈ្មួញ រកសុីបទល្មើសព្រៃឈើម្នាក់ ដែលបានយករថយន្ត ពណ៌ត្រេអុី ស្លាកលេខខេមរៈភូមិន្ទលេខ 2-8394 បានធ្វើការដឹកជញ្ជួនផលអនុផលព្រៃឈើ យ៉ាងសកម្ម ចេញពីឃុំខ្វាវ ស្រុកជីក្រែង តែបែរជា មិនទាន់ឃើញអស់លោកមន្រ្តី ជំនាញ ក្នុងមូលដ្ឋាន ឬ មន្រ្តីជំនាញ ដែលមានស្នាក់ការតាមដងផ្លូវ ចេញមុខបង្រ្កាប ឬ ធ្វើការទប់ស្កាត់ឡើយ សង្ស័យ ខ្លាចបែកឆ្នាំងបាយ ឬ ខ្លាចអំណាចមេឈ្មួញម្នាក់នេះ ។ តាមការជាក់ស្តែង គេសង្កេតឃើញថា មេឈ្មួញ ដែលបានប្រើប្រាស់រថយន្ត ពណ៌ត្រេអុី ស្លាកលេខ ខេមរៈភូមិន្ទលេខ 2-8394 បានធ្វើ សកម្មភាព លើកឈើ ដាក់លើរថយន្ត និង ដឹកបទល្មើស ព្រៃឈើ យ៉ាងរលូន នៅល្ងាចថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021 ចេញពី ភូមិខ្វាវ ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ហើយមិនឃើញ មានមន្ត្រីជំនាញ ឬស្ថាប័ន ពាក់ព័ន្ធ ក្នុងស្រុកជីក្រែង ហ៊ានចេញមុខទៅបង្រ្កាប ឡើយ ។ មហាជន សួរថា តើថ្នាក់លើ ចាត់តាំងមន្ត្រីជំនាញ តាមស្ថាប័ន នីមួយៗ ទៅឈរជើង នៅឃុំខ្វាវ និង ស្រុកជីក្រែង ដើម្បី ទប់ស្កាត់ បង្ការ និង បង្រ្កាបបទល្មើស ឬ ដាក់ឲ្យចាំប្រមូលលុយពីបទល្មើស? បើដាក់ឲ្យបង្រ្កាប បទល្មើស ហេតុអ្វី ក្រុមឈ្មួញ នៅតែអាចដឹកជញ្ជួនបទល្មើស យ៉ាងរលូន ជាប្រចាំថ្ងៃបែបនេះ? ក្នុងនោះ ដោយយោង តាមប្រភព បានឲ្យដឹងថា មេឈ្មួញ រកស៊ីបទល្មើសព្រៃឈើ ដែលយក រថយន្ត.ខ.ម. ទៅដឹកបទល្មើស ព្រៃឈើ បានអួត ក្អេងក្អាង ថា មាន លោកធំ ផ្កាយ២ ផ្កាយ៣ ចាំកាងនៅពីក្រោយ ផងដែរ ទើបអាចដឹកជញ្ជូន បទល្មើសព្រៃឈើ យ៉ាងកក្រើក ពេញស្រុកជីក្រែង និង ខេត្ត សៀមរាប បែបនេះ ដូច្នេះ មហាជន សូម អំពាវ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង សម្តេចពិជ័យសេនា ទៀ បាញ់ មេត្តា ជួយចាត់មន្រ្តីក្រោមឱវាទ ស៊ើបអង្កេត និង ចាត់ វិធានការក្តៅ លើបុគ្គលម្នាក់នេះជាបន្ទាន់ផងចុះ ដើម្បីកុំឲ្យ ខូចឈ្មោះ ឬ ប៉ះពាល់ ដល់អង្គភាព និងមន្ត្រី ដែលល្អៗ ដ៏ទៃទៀត ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
430 នាក់
សប្តាហ៍នេះ :
3167 នាក់
ខែនេះ :
14609 នាក់
3 ខែនេះ :
43724 នាក់
សរុប :
404320 នាក់