ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឯកឧត្តម ម៉េង សុភ័ណ្ឌ អញ្ជើញចុះពិនិត្យការសាងាសង់លំនៅដ្ឋានជូនលោកយាយវ័យ៧៥ ឆ្នាំ នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
Fri,26 February 2021 (Time 06:49 PM)
ដោយ ៖ ស្ពាននាគ (ចំនួនអ្នកអាន: 126នាក់)


បន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានអញ្ជើញទៅភូមិសូរិយា សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យការសាងសង់ផ្ទះ និង សួរសុខទុក្ខលោកយាយ ហេង ទំ អាយុ ៧៥ ឆ្នាំ ដែលមានជីវភាពខ្វះខាត រស់នៅតែម្នាក់ឯង ដោយពុំមានកូនចៅមើលថែលោកយាយឡើយ។ សូមបញ្ជាក់ថា កន្លងទៅលោក យាយ បានទៅរស់នៅលើដីមួយកន្លែង នៅចំណុចដីអូរស្វារអិល ដែលទីតាំងដីមួយនេះមានទំនាស់ដ៏រាំរ៉ៃ ជាង២០ឆ្នាំ ជាមួយពលរដ្ឋ១៤គ្រួសារ តែក្រោយមក ប្រជាពលរដ្ឋ រាប់រយគ្រួសារទាំងនោះ ព្រមទាំងលោកយាយ ហេង ទំ ផងដែរ បានយល់ព្រមទទួលការដោះដូរតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានវត្តមានរបស់ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ រួមជាមួយក្រុមការងារ បានចូលខ្លួនទៅសម្របសម្រួល ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
177 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2156 នាក់
ខែនេះ :
12542 នាក់
3 ខែនេះ :
37078 នាក់
សរុប :
346538 នាក់