ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក គីតិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោនឹងរកភាពយុត្តិធម៌ចំពោះបញ្ហាដែលកើតមានលើកញ្ញា មានពេជ្ររីតា
Wed,12 May 2021 (Time 01:53 PM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 91នាក់)


ភ្នំពេញ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានបានឲ្យកាសែតដឹងថាក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ។ កញ្ញា មាន ពេជ្ររីតា នៅយប់ថ្ងៃកើតហេតុនាងត្រូវឧកញ៉ាហេងសៀចោទថាប៉ងធ្វើឃាតនិងលួចទូរសព្ទ័គាត់ហើយត្រូវនគរបាលខណ្ឌទួលគោកចាប់ឃាត់ខ្លួន២ថ្ងៃហើយបញ្ជូនមកតុលាការត្រូវតុលាការឃុំខ្លួនភ្លាមៗដូចជាឧក្រឹដ្ឋជន??។សូមបញ្ជាក់ថាករណីនេះមានប្រតិកម្មគាំទ្រកញ្ញាមានពេជ្ររីតាពីក្រុមអ្នកសិល្បះករដូចជាអ្នកនាងចនចន្ទ័លក្ខិណាអ្នកនាងឱកសុគន្ធកញ្ញានិងមហាជនជាច្រើនដោយគេយល់ថាវាជារឿងអយុត្តិធម៍។ មាតុភូមិបានព្យាយាមចេញផ្សាយករណីនេះតាំងពីព្រលប់ថ្ងៃទ១១ឧសភាតែត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបចោលជាបន្តបន្ទាប់ដោយចោទថារំលោភគោលការណ៍ហ្វេសប៊ុកនិងបិទប្លុកអាខោនអាដមីនថែមទៀតបានសេចក្តីថាលោកឧកញ៉ាហេងសៀខ្លាំងផស់គាត់មែន!។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2129 នាក់
ខែនេះ :
12515 នាក់
3 ខែនេះ :
37051 នាក់
សរុប :
346511 នាក់