ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក ហោ ភាជន៍ នាយរងអធិការដ្ឋានរដ្ឋ​បាលព្រៃឈើខាងជើងបឹងទន្លេសាប​ និងលោក ចាន់ រដ្ឋា ឃុបឃិតគ្នា​ប្រមូលលុយពីបទល្មើសព្រៃឈើ
Wed,12 May 2021 (Time 05:47 PM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 52នាក់)


កំពង់ធំ ÷ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នា២០២១​ លោក ចាន់ រដ្ឋា បានស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើ៤គ្រឿងនៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ហើយទូរសព្ទទៅកាន់លោក ហោ ភាជន៍ នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបឲ្យយកឡានមកស្ទូចគោយន្តដឹកឈើទាំង៤គ្រឿងទៅរក្សាទុកនៅស្នាក់ការអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។ បន្ទាប់មកលោក ចាន់ រដ្ឋា បានទូរសព្ទហៅម្ចាស់គោយន្តកន្ត្រៃឲ្យ​មកជួបគ្នាដើម្បីបង់ផាក់ពិន័យឬហៅថា​ គាបយកលុយតាមអំពើចិត្តរបស់ខ្លួនព្រោះលោក ចាន់ រដ្ឋា ល្បីល្បាញខាងប្រមូលលុយពីបទល្មើសព្រៃឈើជាយូរមកហើយ។ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានឲ្យដឹងថា មានមន្ត្រីនគរបាលម្នាក់នៅស្រុកប្រាសាទបល្ល័ង្ក ដែលបម្រើការងារឲ្យអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបតែងស្លៀកពាក់ស៊ីវិលដើរធ្វើសកម្មភាពប្រមូលពីក្រុមអ្នកដឹកជញ្ជូនឈើខុសច្បាប់។ ប្រភពបានឲ្យដឹងទៀតថា​ ការដែលលោក ចាន់ រដ្ឋា មន្ត្រីនគរបាលបម្រើការងារឲ្យអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបហ៊ានធ្វើអ្វីទាំងតាមអំពើចិត្តគឺដោយសារអាងមានលោក ហោ ភា​ជន៍ នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ជាអ្នកនៅពីក្រោយខ្នង។ ចំណែកលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ តែងតែសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យបទល្មើសព្រៃឈើក្នុងស្រុកប្រាសាទបល្ល័ង្ក កើតឡើងយ៉ាងរាលដាល។ ​ ជុំវិញបញ្ហាខាងលើនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះលោក ហោ ភាជន៍ នាយរងអធិការដ្ឋានរដ្ឋ​បាលព្រៃឈើខាងជើងបឹងទន្លេសាប​ និងលោក ចាន់ រដ្ឋា ឃុបឃិតគ្នា​ប្រមូលលុយពីបទល្មើសព្រៃឈើជាយូរមកហើយ។ ប្រការនេះហើយទើបបទល្មើសព្រៃឈើក្នុងស្រុកប្រាសាទបល្ល័ង្ក កើតឡើងគ្មានទីបញ្ចប់ក្នុងខណៈដែលលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និង លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំសម្ងំឈឹង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
383 នាក់
សប្តាហ៍នេះ :
2707 នាក់
ខែនេះ :
12415 នាក់
3 ខែនេះ :
37429 នាក់
សរុប :
305086 នាក់