ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិជាំខ្លាំងជាងមុន
Thu,13 May 2021 (Time 06:25 PM)
ដោយ ៖ ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ (ចំនួនអ្នកអាន: 37នាក់)


ឧត្ដមានជ័យ ៖ ប្រភពស្និទ្ធនឹងលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា ឈ្មួញធំៗ​ដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកជាំ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្ទឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរចាត់វិធានការពិនិត្យឡើងវិញខ្លះផងព្រោះរឿងអាស្រូវពុករលួយរបស់លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ជារឿងដែលមិនអាចបិទបាំងបានទេ​។ ទន្ទឹមនឹងនេះប្រភពស្និទ្ធនឹង លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា​ ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឈុន​ សុភមង្គល ហ៊ានបណ្តោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្ត្រីពាក់ព័ន្ធ​នៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងខណៈដែលជំងឺកូវីដ-១៩​ កំពុងរាលដាលយ៉ាងពេញបន្ទុកគឺឈ្មួញមួយចំនួននៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងរលូនដដែល។ ប្រភពបានឲ្យដឹងទៀតថា ​លោក កែវ សារ៉ាត់ ប្រធានការិយាល័​យគយច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន​គឺមានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ​ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ហេតុនេះលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក គុណ ញឹម អគ្គនាយកគយសម្ងំស្ងាត់ឈឹងបណ្តោយឲ្យលោក ឈុន សុភមង្គល និងលោក កែវ សារ៉ាត់ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះឈ្មួញមួយចំនួនបាននាំចេញធ្យូង​និងជ័រទឹកទៅស្រុកសៀម តាមច្រកទ្វារអន្តរជាតិជាំ​ យ៉ាងរលូនព្រោះមានការបើគដៃពីសំណាក់លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកនេះ និងលោក សាប់ យឿន ប្រធានស្នាក់ការច្រកជាំ។ ទន្ទឹមនឹងនេះលោក កែវ សារ៉ាត់ តែងប្រើឈ្មោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងសុខស្រួល​គ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធ។ សូម្បីតែលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ​ក៏ណ្តោយឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
383 នាក់
សប្តាហ៍នេះ :
2709 នាក់
ខែនេះ :
12417 នាក់
3 ខែនេះ :
37431 នាក់
សរុប :
305088 នាក់