ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក តន ស្ដេចបនល្បែងប្រចាំខេត្តរតនគីរីសូម្បីតែអាជ្ញាធរ ជាពិសេសអភិបាលខេត្តក៏មិនហ៊ានបង្ក្រាបផង
Sun,30 May 2021 (Time 10:10 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តរតនគិរី (ចំនួនអ្នកអាន: 95នាក់)


រតនគីរី ÷ ក្នុងគ្រាកម្ពុជា កំពុងមានការរើករាលដាលជំងឺខូវើត១៩ ហើយត្រូវបាន រឹតបន្តឹង បិទខ្ទុប់ និងអនុវត្តន៍នូវវិធាន ៣កុំ ៣ការពារ ដើម្បីការពារការរើករាលដាលនៅជំងឺខូវើត១៩ដ៍សាហាវ ដែលដាក់ចេញដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលនោះ ក៍គេសង្កេតឃើញថា បនល្បែងសុីសង របស់ លោក តន នៅតែបើកលេងបានជាធម្មតា។ តែទោះជាយ៉ាងដូច្នេះក៍ដោយ ក៍មហាជននៅក្នុងខេត្តរតនគីរី លោកសង្កេតឃើញថា ទីតាំងបនល្បែងដ៍ធំសម្បើម១កន្លែង ដែល មានល្បែងចំរុះ ដូចជា បញ្ជួលមាន់ អាប៉ោង យូគី ។ល។នៅលើ ភ្នុំយោល ក្នុងក្រុងបានលុង ដែលគេស្គាល់ថា មាន ឈ្មោះ តន ជាអ្នក មើលការខុសត្រូវ (ថៅកែ)នោះ ប្រហែលជាមានអ្នកធំណាម្នាក់នៅពីក្រោយហើយមើលទៅ បានជាមិនដែលមានសម្ថកិច្ចណាម្នាក់ហ៊ានក្អកឡេឺយ។ ប្រជាពលរដ្ឌ លោកមានការងឺងឆ្ងល់ថា បើល្បែងសុីសង បើកលេងយ៉ាងគគ្រឹគគគ្រេងដូចនេះ តើសុវត្ថភាព ភូមិ ឃុំ ទាំង៩ចំណុច របស់រាជរដ្ឌាភិបាល នោះនៅឯណា? ឬក៍មានបិទនៅតែមុខជញ្ជាំប៉ុស្ថិ៍ និងសាលាឃុំ តែប៉ុណ្ណុោះ? ហើយហេតុអ្វីបានជា លោក តន បើកលេងល្បែង ក្នុងគ្រាកម្ពុជាកំពុងឆ្លងជំងឺខូវើត១៩ ដ៍សាហាវនេះបាន? ដោយមានការ ប្រមូលផ្តុំគ្នារាប់រយនាក់ ផ្ទុយនិងបំរាម របស់ រាជរដ្ឌាភិបាលដែលកំពុងប្រយុទ្ធប្រឆាំងនិងការរើករាលដាលនូវជំងឺខូវើត១៩ ។ មហាជនសំណូមពរ ឯកឩត្តម ថង សាវុន អភិបានខេត្តរតនគីរី មេត្តាចុះពិនិត្យ និងបង្ក្រាប ទីតាំងបនល្បែង ខាងលើ របស់ ឈ្មោះ តន នេះផងទាន!៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2133 នាក់
ខែនេះ :
12519 នាក់
3 ខែនេះ :
37055 នាក់
សរុប :
346515 នាក់