ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ប្រជាពលរដ្ឌ៣៥០គ្រួសារ នៅចំណុចគីឡូ៧០ ក្នុងភូមិ អូរក្រពើ ឃុំ បឹងល្វា ស្រុកសន្ទុក ដង្ហើយហៅ សុំកិច្ចអន្តរាគមន៍ដ៍ខ្ពង់ខ្ពស់បំផុត ពីសម្តេច បិតា សន្តិភាព និងសម្តេច មាតា សន្តិភាព នៃកម្ពុជា !!!
Tue,13 July 2021 (Time 06:36 AM)
ដោយ ៖ បញ្ញា (ចំនួនអ្នកអាន: 47នាក់)


ខេត្តកំពង់ធំ ÷ ប្រភពព័ត៌មាន ពីប្រជាពលរដ្ឌនៅចំណុចគីឡូម៉ែត៧០ ក្នុងភូមិ អូរក្រពើ ឃុំ បឹងល្វា បានរៀបរាប់ប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឌពួកគាត់កំពុងរងទុក្ខបុកម្និញ ពីសំណាក់ក្រុមមន្ត្រីបរិស្ថាន នៅទីនោះ ដោយផ្ទះសំបែងតូច ធំ ខ្ពស់ ទាប របស់ពួកគាត់ត្រូវបានក្រុមមន្ត្រីបរិស្ថាន យករណាយន្ត(ត្រង់ស៊ឺនរ័) មកកាត់សសរផ្ទះ ទាញផ្តួល និងកាប់ស្វាយចន្ទី ដំឡូង ចោលអស់រាប់សិបហិតា។ប្រជាពលរដ្ឌលោកបានបន្តទៀតថា នៅពេលភ្លៀងធ្លាក់មកម្តងៗ កូនៗតូច ធំ ប្រុស ស្រី របស់ពួកគាត់ គឺមិនមានកន្លែងជ្រកទេ ពោលគឺ ពេលភ្លៀង រងា ពេលថ្ងៃ ក្តៅ ចំណែកជីវភាពត្រូវជួបប្រទះ កង្វះខាតពី១ថ្ងៃទៅ១ថ្ងៃ ថ្បិតត្រូវជំពាក់បំណុលធនាគា ព្រោះយកប្រាក់មក សាងសង់លំនៅដ្ថាន ដាំ ដំឡូង ស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងទៀត សង្ឃឹមថានិងបានធូរធា តែអកុសល់ត្រូវរលាយ អស់ក្រោមស្នាដៃមន្ត្រីបរិស្ថាននៅទីនោះ។ ប្រជាពលរដ្ឌលោកក៍បានរៀបរាប់ប្រាប់ទៀតថា ក្បាល់ដីរបស់ពួកគាត់នៃគ្រួសារនីមួយៗ សុតតែមានលិខិត្តបញ្ជាក់ប្រវត្តិដីត្រឹមត្រូវពីសំណាក់ អាជ្ញាធរ ភូមិអូរក្រពើ និងលោកមេ ឃុំ បឹងល្វា ទៀតផង ចុះហេតុអ្វីបានជាមន្ត្រីបរិស្ថាន នៅទីនោះធ្វើបាបប្រជាពលរដ្ឌយ៉ាងដូច្នេះទៅវិញ។ ប្រជាពលរដ្ឌលោកបានបន្តថា បានដាក់ពាក្យបន្តឹងសុំការអន្តរាគមន៍ពី ឯកឩត្តម អភិបាលខេត្ត កំពង់ធំហើយ តែមិនឃើញមានការដោះស្រាយឡេឺយពោល គឺស្ងាត់ដូចចោរលួចសេះ ទោះជាមានលិខិបញ្ជួនចំណារពី នាយកខុទ្ធការល័យ សម្តេចតេជោ និង លិខិតចំណាររបស់ក្រសួងដែនដីនរគរូបនីយ៍កម្មនិងសំណង់ដាក់មកអោយសាលាខេត្តកំពង់ធំពិនិត្យនិង ដោះស្រាយជួនប្រជាពលរដ្ឌក៍ដោយ ក៍នៅមិនឃើញមានការដោះស្រាយដែរ។ ប្រជាពលរដ្ឌទាំង៣៥០គ្រួសារនៅចំណុចគីឡូម៉ែត៧០ ក្នុងភូមិ អូក្រពើ ឃុំ បឹងល្វា ស្រុក សន្ទុក សុំអំពាវនាវ ដល់ ឯកឩត្តម សុខ លូ អភិបាលខេត្តកំពង់ធំសូម លោកមេត្តាជួយដោះស្រាយជួនពលរដ្ឌផង និងជាពិសេសបំផុតគឺសុំកិច្ចអន្តរាគមន៍ដ៍ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេច បិតា សន្តិភាព សម្តេច កិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាមាតា សន្តិភាព នៃកម្ពុជា សូមស ម្តេចទាំងធ្វេ មេត្តាជួយអន្តរាគមន៍និងដោះស្រាយជួនប្រជាពលរដ្ឌជាកូនចៅចៅផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2153 នាក់
ខែនេះ :
12539 នាក់
3 ខែនេះ :
37075 នាក់
សរុប :
346535 នាក់